Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃព្រឹត្តិការណ៍កីឡាយុវជនអាស៊ីអាគ្នេយ៍បូក ឆ្នាំ២០២៧

Published on 11-07-2026 1978 មើល

Facebook Twitter or X Instagram

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃព្រឹត្តិការណ៍កីឡាយុវជនអាស៊ីអាគ្នេយ៍បូក ឆ្នាំ២០២៧ ឬ Southeast Asian Plus Youth Games 2027 ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន។


កិច្ចប្រជុំនេះបានប្រមូលផ្តុំថ្នាក់ដឹកនាំ និងមន្ត្រីកីឡាសំខាន់ៗមកពីបណ្តាប្រទេសនានានៅទូទាំងតំបន់អាស៊ី ដើម្បីពិភាក្សា និងរៀបចំផែនការសម្រាប់ការប្រកួតកីឡាយុវជនថ្នាក់តំបន់ជាប្រវត្តិសាស្ត្រលើកដំបូង ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៧ នៅប្រទេសហ្វីលីពីន។

Uploaded image

ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីអាគ្នេយ៍បូក ឆ្នាំ២០២៧ ត្រូវបានផ្តួចផ្តើមឡើងដោយលោក Abraham “Bambol” Tolentino ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន និងជាប្រធានស្ថាបនិកនៃព្រឹត្តិការណ៍នេះ ក្នុងគោលបំណងបង្កើតវេទិកាអភិវឌ្ឍន៍កីឡាករ កីឡាការិនីវ័យក្មេង ដែលមានអាយុចាប់ពី ១៦ឆ្នាំចុះក្រោម។


ព្រឹត្តិការណ៍នេះមិនត្រឹមតែមានការចូលរួមពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអញ្ជើញកីឡាករ កីឡាការិនីវ័យក្មេងឆ្នើមមកពីបណ្តាប្រទេស “បូក” ក្នុងអនុតំបន់ផ្សេងៗនៃទ្វីបអាស៊ីផងដែរ។

Uploaded image

តាមរយៈទម្រង់នៃការប្រកួតនេះ កីឡាករ កីឡាការិនីវ័យក្មេងនឹងទទួលបានបទពិសោធន៍ប្រកួតកម្រិតអន្តរជាតិ និងឱកាសបង្កើនសមត្ថភាព ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី និងកីឡាអូឡាំពិកយុវជននាពេលអនាគត។


ការចូលរួមរបស់ឯកឧត្តម វ៉ាត់ ចំរើន ក្នុងកិច្ចប្រជុំនេះ បង្ហាញពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការជំរុញការអភិវឌ្ឍកីឡាយុវជន ការពង្រឹងកិច្ចសហប្រតិបត្តិការកីឡាក្នុងតំបន់ និងការផ្តល់ឱកាសដល់កីឡាករ កីឡាការិនីវ័យក្មេងកម្ពុជា ឱ្យទទួលបានបទពិសោធន៍នៅលើឆាកអន្តរជាតិ។

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
41
France
34
Germany
28
China
18
Singapore
8
United Kingdom
6
Poland
5
Hong Kong
3
India
2
The Netherlands
2
South Korea
2
Brazil
1
Belgium
1
Japan
1
Indonesia
1
សរុប
153
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន