Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

NOCC សហការជាមួយមជ្ឈមណ្ឌលសិក្សាអូឡាំពិក ដើម្បីដាក់បញ្ចូល Olympic World Library ទៅក្នុងគេហទំព័រផ្លូវការ

Published on 13-07-2026 1543 មើល

Facebook Twitter or X Instagram

ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ រាជធានីភ្នំពេញ – គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសហការជាមួយមជ្ឈមណ្ឌលសិក្សាអូឡាំពិក “Olympic Study Center” របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដែលមានមូលដ្ឋាននៅទីក្រុងឡូសាន ប្រទេសស្វីស ដាក់បញ្ចូលបណ្ណាល័យអូឡាំពិកពិភពលោក (Olympic World Library) ទៅក្នុងគេហទំព័រផ្លូវការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៖ https://olympiccambodia.com។


បណ្ណាល័យអូឡាំពិកពិភពលោក គឺជាវេទិកាអប់រំ និងស្រាវជ្រាវដ៏សំខាន់មួយ ដែលផ្ដល់លទ្ធភាពឱ្យអ្នកប្រើប្រាស់អាចចូលមើលឯកសារ និងធនធានជាច្រើនពាក់ព័ន្ធនឹងអូឡាំពិក រួមមាន៖ ការបោះពុម្ពផ្សាយ ឯកសារស្រាវជ្រាវបែបសិក្សា ឯកសារប្រវត្តិសាស្ត្រ របាយការណ៍ផ្លូវការ និងប្រភពចំណេះដឹងនានាដែលទាក់ទងនឹងចលនាអូឡាំពិក។

Uploaded image
ការដាក់បញ្ចូលបណ្ណាល័យអូឡាំពិកពិភពលោកទៅក្នុងគេហទំព័ររបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងជួយឱ្យអត្តពលិក សហព័ន្ធកីឡាជាតិ និស្សិត អ្នកស្រាវជ្រាវ គ្រូបង្វឹក មន្ត្រីកីឡា អ្នកអប់រំ និងសាធារណជនកម្ពុជា អាចទទួលបានព័ត៌មាន និងធនធានអប់រំអូឡាំពិកដែលមានភាពជឿទុកចិត្តបាន កាន់តែងាយស្រួល។


គំនិតផ្ដួចផ្ដើមនេះ គឺជាផ្នែកមួយនៃការអនុវត្តផែនការយុទ្ធសាស្ត្រអាណត្តិទី៩ សម្រាប់ឆ្នាំ២០២៦-២០៣០ របស់ NOCC ក្នុងការលើកកម្ពស់ការអប់រំអូឡាំពិក ពង្រឹងការយល់ដឹងអំពីគុណតម្លៃអូឡាំពិក និងជំរុញការសិក្សា និងការស្រាវជ្រាវនៅក្នុងចលនាអូឡាំពិកកម្ពុជា។ គំនិតផ្ដួចផ្ដើមនេះក៏នឹងរួមចំណែកដល់ការផ្សព្វផ្សាយចំណេះដឹងឱ្យបានកាន់តែទូលំទូលាយ ពាក់ព័ន្ធនឹងទស្សនវិជ្ជាអូឡាំពិក ប្រវត្តិសាស្ត្រអូឡាំពិក ការអភិវឌ្ឍកីឡា អភិបាលកិច្ច ការអប់រំអត្តពលិក និងសកម្មភាពនានារបស់ចលនាអូឡាំពិក។

Uploaded imageតាមរយៈកិច្ចសហការនេះ NOCC មានគោលបំណងពង្រីកលទ្ធភាពទទួលបានចំណេះដឹង ស្តីពីអូឡាំពិកដែលមានប្រភពច្បាស់លាស់ និងគួរឱ្យទុកចិត្ត ព្រមទាំងបង្កើតឱកាសបន្ថែមសម្រាប់ភាគីពាក់ព័ន្ធក្នុងវិស័យកីឡាកម្ពុជា និងសាធារណជន ឱ្យបានសិក្សាស្វែងយល់អំពីចលនាអូឡាំពិក និងគុណតម្លៃរបស់ចលនាអូឡាំពិក។

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

France
21
United States
20
Germany
15
United Kingdom
3
Singapore
3
Hong Kong
3
Poland
3
China
2
Brazil
1
India
1
The Netherlands
1
Belgium
1
សរុប
74
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន