Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ស៊ីហ្គេម ២០២៧ នៅម៉ាឡេស៊ី មាន៤៣ប្រភេទកីឡា ខណៈកម្ពុជាត្រៀមប្រជែង៣១ប្រភេទកីឡា

Published on 17-07-2026 1958 មើល

Facebook Twitter or X Instagram

ម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៧ ម៉ាឡេស៊ី (SEA Games 2027) បានសម្រេចកំណត់យកកីឡាចំនួន៤៣ប្រភេទសម្រាប់ប្រកួតប្រជែង។ នេះបើតាមប្រសាសន៍ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងឱកាសចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅប្រទេសម៉ាឡេស៊ី សប្ដាហ៍នេះ។

ឯកឧត្ដមអគ្គលេខាធិការបង្ហើបដែរថា កម្ពុជានឹងចូលរួមប្រកួតប្រជែងលើ៣១ប្រភេទកីឡា ហើយនឹងរៀបចំត្រៀមលក្ខណៈឱ្យបានល្អ។

កិច្ចប្រជុំកំពូលនេះក៏មានការចូលរួមពីគណៈកម្មការស្ត្រី និងកីឡា គណៈកម្មការវិជ្ជសាស្រ្ត គណៈកម្មការដូពីង គណៈកម្មការបទបញ្ញត្តិកីឡា និងគណៈម្មការដោះស្រាយវិវាទ។ គណៈកម្មការទាំងអស់បានពិនិត្យលើបញ្ហាដែលត្រូវដោះស្រាយ និងត្រៀមលក្ខណៈសម្រាប់ឆ្នាំ២០២៧។
Uploaded image


ក្នុងនោះដែរ អ្វីដែលក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ផ្ដោតយកចិត្តទុកដាក់គឺលើការពង្រឹង និងគោរពសមភាពយេនឌ័រ ដោយជំរុញឱ្យមានការការពារចំពោះការបៀតបៀនផ្លូវភេទ និងការការពារចំពោះកីឡាការិនី និងគ្រូបង្វឹកជាស្ត្រី។ អ្នកបង្កសកម្មភាពល្មើសណាមួយនឹងទទួលរងទណ្ឌកម្មទៅតាមការកំណត់របស់ចលនាអូឡាំពិក។

ជុំវិញការទិញសិទ្ធិទូរទស្សន៍ដោយប្រទេសជាសមាជិក គឺម្ចាស់ផ្ទះម៉ាឡេស៊ីបានដាក់កំហិតឱ្យមានការបង់លុយចំនួន២ម៉ឺនដុល្លារក្នុងមួយស្ថានីយ។ នេះជាចំណុចដែលសមាជិកអង្គប្រជុំបានឯកភាពគ្នាទាំងស្រុង។

ឯកឧត្ដម វ៉ាត់ ចំរើន បន្ថែមថា ក្រោយចប់កិច្ចប្រជុំដ៏ជោគជ័យនៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ប្រតិភូពីសមាជិកអង្គប្រជុំទាំងអស់នឹងយកទៅផ្សព្វផ្សាយបន្តនៅប្រទេសខ្លួនដើម្បីត្រៀមលក្ខណៈទាំងបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការចូលរួមប្រកួតប្រជែងក្នុងឆ្នាំ ២០២៧៕

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

France
22
United States
21
Germany
16
United Kingdom
3
Singapore
3
Hong Kong
3
Poland
3
China
2
Brazil
1
India
1
The Netherlands
1
Belgium
1
សរុប
77
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន