Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

NOCC ទទួលបានការគាំទ្រពីក្រុមហ៊ុន វឌ្ឍនៈ ក្នុងដំណើរឆ្ពោះទៅសម្រេចសុបិនកម្ពុជា ឈ្នះមេដាយអូឡាំពិក

Published on 22-07-2026 1177 មើល

Facebook Twitter or X Instagram

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាប់ដៃគូយ៉ាងរឹងមាំជាមួយក្រុមហ៊ុន វឌ្ឍនៈតាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ដើម្បីជួយជ្រោមជ្រែង និងបង្កើនសមត្ថភាពអត្តពលិកជាតិឆ្ពោះទៅអូឡាំពិក LA 2028។

ពិធីចុះអនុស្សារណៈយោគយល់នេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ នាអគារ Vattanac Capital ដោយមានការចូលរួមចុះហត្ថលេខាដោយផ្ទាល់ពីឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ។
Uploaded imageឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍ថា នេះជាកិច្ចសហការដ៏សំខាន់ដើម្បីទៅប្រជែងឱ្យបានមេដាយអូឡាំពិកដែលជាសុបិនរបស់ប្រជាជនខ្មែរគ្រប់រូប។ ឯកឧត្ដមលើកឡើងថា ការស្វែងរកមូលនិធិឧបត្ថម្ភបន្ថែមពីការលើការជួយឧបត្ថម្ភពីរដ្ឋាភិបាល គឺជារឿងទូទៅ ទៅហើយ ព្រោះថវិកាពីរដ្ឋមិនគ្រប់គ្រាន់ ស្របពេលការចំណាយលើការហ្វឹកហាត់មានទំហំធំ ជាពិសេសការជួលគ្រូបង្វឹក និងការបោះជំរំហ្វឹកហាត់នៅក្រៅប្រទេស។

ឯកឧត្ដម វ៉ាត់ ចំរើន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន វឌ្ឍនៈ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការឧបត្ថម្ភគាំទ្រដល់អត្តពលិកជាតិក្នុងដំណើរទៅព្រឹត្តិការណ៍អូឡាំពិក LA 2028។ ឯកឧត្ដមក៏បានបង្ហើបដែរថា អ្នកឈ្នះមេដាយអូឡាំពិកដំបូងគេនឹងមានឱកាសទទួលបានការឆ្លាក់រូបជាកិត្តិយសនៅតាមទីតាំងកីឡា ជាពិសេសកីឡដ្ឋានធំៗ។
Uploaded imageចំណែកអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ពិតជារីករាយដែលបានរួមដំណើរជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយនេះគឺជាការចូលរួមជួយចេញពីបេះដូង និងបង្ហាញពីការយកចិត្តទុកដាក់លើអត្តពលិកឱ្យខិតខំប្រឹងប្រែងដើម្បីឈានទៅសម្រេចសុបិនសម្រាប់ប្រជាជនខ្មែរគ្រប់រូប។ ការចូលរួមពីក្រុមហ៊ុនវឌ្ឍនៈ ក៏មានចក្ខុវិស័យវែងឆ្ងាយក្នុងគោលបំណងអភិវឌ្ឍវិស័យកីឡាជាតិឱ្យកាន់តែរីកចម្រើន និងជោគជ័យ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បង្ហើបដែរថា ក្រុមហ៊ុន វឌ្ឍនៈ បានត្រៀមការលើកទឹកចិត្តដល់អត្តពលិកឈ្នះមេដាយ ហើយអ្នកឧកញ៉ាក៏បានអំពាវនាវដល់ក្រុមហ៊ុនឯកជនផ្សេងៗទៀតចូលរួមឧបត្ថម្ភគាំទ្រដល់អត្តពលិកជាតិឱ្យបានច្រើនក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍អូឡាំពិក LA 2028៕

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

France
22
United States
20
Germany
15
United Kingdom
3
Singapore
3
Hong Kong
3
Poland
3
China
2
Brazil
1
India
1
The Netherlands
1
Belgium
1
សរុប
75
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន