Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាដាក់ទិសដៅអាណត្តិថ្មី បញ្ជ្រាបនៅតាមវិទ្យាល័យ

Published on 28-07-2026 1276 មើល

Facebook Twitter or X Instagram

សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាបានធ្វើមហាសន្និបាតបញ្ចប់អាណត្តិចាស់របស់ខ្លួននៅរសៀលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះដើម្បីបន្តអាណត្តិថ្មី ២០២៦/២០៣០ នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ 

ក្នុងអាណត្តិថ្មីអ្វីដែលជាទិសដៅចម្បងមួយរបស់សហព័ន្ធនោះ គឺស្វែងរកវិទ្យាល័យណាមួយធ្វើជាវិទ្យាល័យឈានមុខក្នុងការរៀបចំឱ្យមានកីឡាបាល់ទាត់លើតុ មុននឹងបញ្ជ្រាបទៅកាន់គ្រឹះស្ថានអប់រំជាបន្តបន្ទាប់ទៀត។ នេះជាប្រសាសន៍របស់ឯកឧត្ដម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា។ 

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍បែបនេះ “៖ ទិសដៅមួយទៀត គឺបញ្ជ្រាបទៅតាមសាលារៀន ដែលជាទិសដៅសំខាន់។ អ៊ីចឹងក្នុងអាណត្តិថ្មីនេះ យើងនឹងរកវិទ្យាល័យណាមួយ ធ្វើជាវិទ្យាល័យឈានមុខក្នុងការរៀបចំឱ្យមានកីឡាបាល់ទាត់លើតុ។ នេះជាយុទ្ធសាស្ត្រមួយក្នុងការពង្រីកសក្ដានុពលកីឡាបាល់ទាត់លើតុ និងជាផែនការគំរូមួយទៅ ចាំយើងបន្តទៅផ្សេងៗទៀតនៅថ្ងៃក្រោយទៀត។” 


ឯកឧត្ដមប្រធានសហព័ន្ធដដែលមានប្រសាសន៍ថា ការស្វែងរកមេដាយអន្ដរជាតិ ទី១ ការស្វែងរកមេដាយស៊ីហ្គេម ឆ្នាំ២០២៧ និងការស្វែងរកមេដាយអាស៊ីបន្ដទៀត ក៏ជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងអាណត្តិថ្មី៤ឆ្នាំទៀតនេះ។

Uploaded image

សូមជម្រាបជូនថា សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២៣ និងត្រូវបានដាក់បញ្ចូលជាប្រភេទកីឡាអមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះកម្ពុជាឈ្នះមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ១ សរុប៥គ្រឿង។


សម្រាប់អាណត្តិថ្មី ២០២៦/២០៣០ ឯកឧត្ដម វ៉ាត់ ចំរើន បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា អមដោយអនុប្រធាន២រូប ខណៈលោក ម៉ក់ ចាន់ភិរុណ ជាអគ្គលេខាធិការ និងឯកឧត្ដម ញ៉ាន សុខវិសាល ជាអគ្គហេរញ្ញិក ហើយសរុបសមាជិកប្រតិបត្តិទាំងអស់មានចំនួន១៣រូប៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

France
22
United States
20
Germany
15
United Kingdom
3
Singapore
3
Hong Kong
3
Poland
3
China
2
Brazil
1
India
1
The Netherlands
1
Belgium
1
សរុប
75
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន