Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ក្រុម U15 ទ័ព ទទួលបានឱកាសមាស ទៅប្រកួតពានរង្វាន់ Silk Road 2026 នៅចិន ដើម្បីពង្រឹងសមត្ថភាព និងផ្លាស់ប្ដូរបទពិសោធ

Published on 02-08-2026 1534 មើល

Facebook Twitter or X Instagram

​ក្រុមកីឡាបាល់ទាត់យុវជនអាយុក្រោម ១៥ ឆ្នាំ (U15) នៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ត្រៀមខ្លួនរួចរាល់ក្នុងការចេញទៅប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់យុវជនឆ្នើមអន្តរជាតិ «Silk Road 2026» នៅទីក្រុងឈានចូវ ខេត្តហ្វូជាន ប្រទេសចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ ខាងមុខនេះ។

Uploaded image

​លោក ថោង ឧត្ដម អ្នកចាត់ការទូទៅនៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានលើកឡើងថា នេះជាឱកាសមាសដ៏កម្រមួយសម្រាប់កីឡាករវ័យក្មេងកម្ពុជា ក្នុងការបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ បង្កើនបច្ចេកទេស និងក្រេបជញ្ជក់បទពិសោធប្រកួតពីក្រុមយុវជនឆ្នើមៗជាច្រើន។ លោកបានបន្តថា ទោះបីជាមិនបានដាក់រំពឹងខ្ពស់លើលទ្ធផលចាញ់ឈ្នះក៏ដោយ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺការរៀនសូត្រ អភិវឌ្ឍសមត្ថភាពកីឡាករ និងការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

Uploaded image

ថ្នាក់ដឹកនាំរូបនេះបានបន្ថែមទៀតថា ថ្វីត្បិតតែក្រុម U15 ទ័ព ធ្លាប់មានបទពិសោធចេញទៅប្រកួតនៅក្រៅប្រទេសខ្លះៗក៏ដោយ ប៉ុន្តែការធ្វើដំណើរទៅកាន់ប្រទេសចិនលើកនេះ គឺកាន់តែពិសេស ដោយសារទទួលបានការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពី សមាគមឈានចូវ និងសមាគមហ្វូជាននៅកម្ពុជា។ ជំនួយនេះ មិនត្រឹមតែជាការជ្រោមជ្រែងផ្នែកកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងការរួមចំណែកអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជាឱ្យកាន់តែរីកចម្រើន។

Uploaded image

ជាមួយគ្នានេះដែរ លោក Ye ChangQing ប្រធានសមាគមឈានចូវនៅកម្ពុជា និងជាតំណាងក្រុមហ៊ុនឧបត្ថម្ភ បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានចូលរួមគាំទ្រដល់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ លោកបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់អន្តរជាតិមួយនេះ (ដែលមានការប្រកួតចាប់ពីកម្រិតអាយុ ៨ ឆ្នាំ ដល់ ១៥ ឆ្នាំ) គឺជាការផ្លាស់ប្ដូរបទពិសោធកីឡា និងវប្បធម៌ដ៏មានអត្ថន័យរវាងចិន និងកម្ពុជា។ លោកក៏បានជូនពរឱ្យក្រុមយុវជនកម្ពុជាទទួលបានបទពិសោធល្អៗ និងទទួលបានជោគជ័យក្នុងការប្រកួតនេះផងដែរ។

Uploaded image

ដោយឡែក លោក ភួង សុខសាណា គ្រូបង្គោលក្រុមយុវជន U15 កងយោធពលខេមរភូមិន្ទ បានចាត់ទុកការប្រកួតនេះថាជា «តេស្តសមត្ថភាពដ៏សំខាន់» សម្រាប់កូនក្រុមរបស់លោក ដែលទើបតែប្រមូលផ្ដុំហ្វឹកហាត់រួមគ្នាបានប្រមាណ ៤ ខែប៉ុណ្ណោះ ហើយលោកជឿជាក់យ៉ាងមុតមាំថា ពួកគេនឹងអាចទាញយកបទពិសោធទាំងនេះមកអភិវឌ្ឍខ្លួនឱ្យកាន់តែខ្លាំងក្លានាពេលអនាគត៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

France
22
United States
20
Germany
15
United Kingdom
3
Singapore
3
Hong Kong
3
Poland
3
China
2
Brazil
1
India
1
The Netherlands
1
Belgium
1
សរុប
75
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន