Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ប្រមុខវ៉ូវីណាមកម្ពុជាជំរុញអត្តពលិកប្រកួតដោយ Fair Play និងតាំងចិត្តដណ្ដើមមេដាយជូនជាតិក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី

Published on 31-10-2026 201 មើល

Facebook Twitter or X Instagram

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានប្រកាសជាផ្លូវការថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «ព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ី ឆ្នាំ២០២៦» ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នាវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) ដោយមានអត្តពលិកជិត ៣០០ នាក់ មកពី ១៥ ប្រទេស ចូលរួមប្រកួតប្រជែង។

Uploaded image

ការប្រកាសនេះត្រូវបានធ្វើឡើងដោយ ឯកឧត្ដម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក្នុងឱកាសជួបសំណេះសំណាល ផ្តល់អនុសាសន៍ដល់កីឡាករ-កីឡាការិនី និងទទួលការឧបត្ថម្ភឯកសណ្ឋានពីក្រុមហ៊ុន NT។

Uploaded image

ក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្ដមប្រធានសហព័ន្ធ បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជាទាំងអស់ ឱ្យប្រកួតដោយស្មារតី Fair Play (ការប្រកួតដោយយុត្តិធម៌) រក្សាមិត្តភាព និងសាមគ្គីភាព ជាពិសេសគឺការប្ដេជ្ញាចិត្តប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីដណ្ដើមមេដាយជូនជាតិមាតុភូមិ។

Uploaded image

បន្ថែមពីនេះ ឯកឧត្ដម អ៊ូ រតនា បានគូសបញ្ជាក់យ៉ាងម៉ឹងម៉ាត់អំពីវិន័យ និងការគោរពបទបញ្ជាការប្រកួតដោយត្រូវគោរពតាមការសម្រេចរបស់ចៅក្រម-អាជ្ញាកណ្ដាលដាច់ខាត ដោយមិនត្រូវធ្វើជាអ្នកប្រកួតផង និងជាអ្នកកាត់សេចក្ដីដោយខ្លួនឯងនោះទេ។ ក្នុងនាមជាអត្តពលិកម្ចាស់ផ្ទះ ត្រូវបង្ហាញភាពរួសរាយ រាក់ទាក់ ទន់ភ្លន់ និងជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ជាតិដល់ប្រតិភូ និងអត្តពលិកបរទេស។ បង្ហាញគំរូល្អទាំងលើទីលានប្រកួត និងការថែរក្សាអនាម័យបរិស្ថាន។

Uploaded image

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំប្រឹងប្រែងដណ្តើមមេដាយជូនជាតិ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱកាសឱ្យសហព័ន្ធធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កម្រិតតំបន់អាស៊ីមួយនេះ៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

2 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
647
Singapore
103
China
63
Germany
57
United Kingdom
37
France
35
Brazil
26
Hong Kong
17
The Netherlands
9
Cambodia
9
Japan
9
South Korea
6
Ireland
5
Indonesia
5
Mexico
5
Canada
5
Argentina
5
Sweden
4
Morocco
3
India
3
Finland
3
Pakistan
3
Belgium
3
Australia
3
Chile
3
Jamaica
2
Colombia
2
Saudi Arabia
2
South Africa
2
Azerbaijan
2
Kuwait
2
Malaysia
2
Spain
2
Vietnam
2
សរុប
1105
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន