Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សហព័ន្ធកីឡា WOODBALL អន្ដរជាតិ គ្រោងបង្កើតសហព័ន្ធជាតិ នៅកម្ពុជា

Published on 22-07-2025 460 មើល

Facebook Twitter or X Instagram

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ២២ ខែកក្កដា នេះលោក Sean Chi-Hsiang Weng ប្រធានសហព័ន្ធកីឡា WOODBALL អន្តរជាតិ IWbF និងលោក Aang Sunadji ប្រធានសហព័ន្ធ WOODBALL ឥណ្ឌូនេស៊ី បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនឹង ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្នុងគោលបំណងផ្លាស់ប្ដូរគំនិត រវាង IWbF និង NOCC លើគម្រោងឈានទៅបង្កើតសហព័ន្ធជាតិ និងធ្វើការអភិវឌ្ឍត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា។

Uploaded image

ឯកឧត្តម ថោង ខុន បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះចំណាប់អារម្មណ៍របស់ប្រធានសហព័ន្ធកីឡា WOODBALL អន្ដរជាតិ មកលើប្រទេសកម្ពុជា តាមរយៈការផ្លាស់ប្ដូរគំនិតរវាង IWbaF និង NOCC និងការស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទាំងរវាងភាគីទាំងពីរ ក្នុងគោលបំណងឈានទៅរកការបង្កើតកីឡា WOODBALL នៅកម្ពុជា និងធ្វើការអភិវឌ្ឍ សម្រាប់ត្រៀមលក្ខណៈចូលរួមការប្រកួតអន្ដរជាតិ ដូចជាស៊ីហ្គេម និងព្រឹត្តិការណ៍ Asian Beach Games។


ឯកឧត្តមទេសរដ្ឋមន្ដ្រី ក៏បានផ្ដួចផ្ដើមគំនិត និងការស្នើសុំឲ្យសហព័ន្ធកីឡា WOODBALL អន្ដរជាតិ ក្នុងការគាំទ្រទៅលើការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ធនធានមនុស្ស ទាំងមន្ដ្រី គ្រូបង្វឹក និងអត្តពលិកជាដើម សម្រាប់ត្រៀមទៅបង្កើតសហព័ន្ធជាតិ និងមានឱកាសចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៤ នៅប្រទេសម៉ាឡេស៊ី នាឆ្នាំ២០២៧ ក្រោយពីកីឡានេះ ត្រូវបានដាក់បញ្ចូលលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នាចុងឆ្នាំ២០២៥ នេះផងដែរ។


ក្នុងជំនួបខាងលើ លោក Sean Chi-Hsiang Weng បានណែនាំអំពីប្រវត្តិ និងការអភិវឌ្ឍប្រភេទ WOODBALL ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៩០ ដោយលោក Ming-Hui Weng នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ។ ដើមឡើយកីឡានេះ បង្កើតឡើងជាហ្គេមសាមញ្ញ និងតម្លៃសមរម្យ ដែលអាចលេងបានលើស្មៅដោយមិនចាំបាច់មានកន្លែងធំទូលាយ។ អ្នកលេងប្រើដំបងឈើវាយបាល់ចូលបង្គោលប្រលោះនៅក្នុងតារាង ឬទីលាន ដែលបានរៀបចំ។ 


ប៉ុន្ដែក្រោយមកកីឡានេះ ក៏កាន់តែរីកចម្រើន និងពេញនិយម ដែលបច្ចុប្បន្ន IWbF មានសមាជិកសរុប ៤៥ប្រទេសនិង NOC ទូទាំងពិភពលោក និងមានសមាជិក ៦ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ រួមមាន៖ ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សឹង្ហបូរី, ថៃ និងវៀតណាម។ កីឡា WOODBALL ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រុមប្រឹក្សាកីឡាអាស៊ី(OCA) តាំងពីឆ្នាំ១៩៩៩  ហើយធ្លាប់បានបង្ហាញក្នុងព្រឹត្តិការណ៍ Asian Beach Games ចំនួន ៥លើកមកហើយ។ មិនតែប៉ុណ្ណោះ កីឡានេះ ក៏ត្រូវបានដាក់បញ្ចូលលើកដំបូង ក្នុងស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥ នេះផងដែរ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

5 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
297
Germany
57
Singapore
53
China
43
United Kingdom
19
The Netherlands
18
Hong Kong
12
Brazil
11
South Korea
8
France
6
Indonesia
5
Japan
5
Mexico
4
Chile
4
Finland
4
Pakistan
4
Colombia
3
Vietnam
2
Thailand
2
Russia
2
Spain
2
Cambodia
2
Kenya
1
Iraq
1
Italy
1
Israel
1
Malaysia
1
Kazakhstan
1
Türkiye
1
Belgium
1
India
1
Ukraine
1
Switzerland
1
Jordan
1
សរុប
586
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន