Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរបង្កើតកំណត់ត្រាថ្មីមួយក្នុងរយៈពេល៣០ឆ្នាំ

Published on 02-12-2025 1090 មើល

Facebook Twitter or X Instagram

ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរឆ្នាំ២០២៥ នេះស្រូបទាញបានអ្នកចុះឈ្មោះចូលរួមដល់ទៅជាង១៦០០០នាក់។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា។


ឯកឧត្ដមអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដដែលសង្កត់ធ្ងន់ថា នេះជាកំណត់ត្រាពិសេសថ្មីមួយ និងបានកើតឡើងក្នុងគម្រប់ខួបទី៣០នៃព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងដ៏ធំមួយនេះនៅកម្ពុជា។ ឯកឧត្ដមបន្ថែមថា កំណើននៃការចុះឈ្មោះចូលរួមរត់ដ៏ច្រើនសន្ធឹកសន្ធាប់ បានបង្ហាញពីវឌ្ឍនភាព និងភាពរីកចម្រើនរបស់ព្រឹត្តិការណ៍ ក៏ដូចជាការរីកចម្រើន ការអភិវឌ្ឍ និងសុខសន្តិភាពរបស់ប្រទេសជាតិ។

Uploaded image

កំណើននៃអ្នកចូលរួមក៏នឹងជួយដល់វិស័យទេសចរណ៍ ធុរកិច្ច និងអាជីវកម្មផ្សេងៗទៀត ជាពិសេសប្រជាជនអ្នករកស៊ីលក់ដូរ សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រតិបត្តិករទេសចរណ៍ ដោយសារតែតម្រូវការហូបចុក ស្នាក់នៅ និងសេវាកម្មជាច្រើនបានកើនឡើងដូចគ្នា។ នេះជាការបន្ថែមពីឯកឧត្ដម វ៉ាត់ ចំរើន។

Uploaded image

ទន្ទឹមនឹងនេះ ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរក៏ចលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ ដោយសហការជាមួយអង្គការបេះដូងមាសរបស់ជប៉ុន និងការគាំទ្រពីស្ថានទូតជប៉ុនក៏ដូចជាការគាំទ្រពីក្រុមហ៊ុនធានារ៉ាប់រងពី Manulife នឹងជួយដល់អង្គការជួយដល់ជនរងគ្រោះដោយសារមីន អង្គការកុមារ និងមន្ទីរពេទ្យកុមារនានា។

Uploaded image

គួររំឭកថា ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ ឆ្នាំ២០២៤កន្លងទៅ ទទួលបានអ្នកចូលរួមជាង១៤០០០នាក់។ សម្រាប់ឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៧ ខែធ្នូ ក្រោមអធិបតីភាពឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
125
Germany
50
France
47
Singapore
30
China
21
United Kingdom
15
Poland
10
Japan
9
Hong Kong
7
Brazil
6
Indonesia
6
India
4
South Korea
3
Belgium
2
The Netherlands
2
Taiwan
2
Switzerland
2
Norway
1
Cambodia
1
Jamaica
1
Canada
1
Kenya
1
Malaysia
1
Morocco
1
Argentina
1
Tunisia
1
Saudi Arabia
1
សរុប
351
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន