Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ប៊ុន សុធា ជួប យ៉ា ស៊ីន ដណ្តើមខ្សែក្រវ៉ាត់អមទឹកប្រាក់១ម៉ឺនដុល្លារអាមេរិកនៅថ្ងៃទី១៨ ខែ មករា

Published on 14-01-2026 939 មើល

Facebook Twitter or X Instagram

អ្នកប្រដាល់ទម្ងន់ស្រាល ប៊ុន សុធា កូនសិស្សគុន លោកគ្រូ ធន់ សុភា នឹងត្រូវប៉ះកីឡាករ បរទេសជនជាតិ អេរ៉ង់ ប៉ែនកាក់ យ៉ា ស៊ីន កូនសិស្សគុន លោកគ្រូ សេន ប៊ុន ថេន នៅថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៦ខាងមុខនេះ ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់អមដោយប្រាក់រង្វាន់ធំ១ម៉ឺនដុល្លារ ។

Uploaded image

ជំនួបដណ្តើមខ្សែក្រវ៉ាត់និងប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិកនេះ ប៊ុន សុធា កីឡាករជើងខ្លាំងទម្ងន់៥៥គីឡូក្រាម បានអន្ទះអន្ទែងចិត្តយ៉ាងខ្លាំងបន្ទាប់ពីខកខានលើកពេលប្រកួតដោយសារតែរឿងបញ្ហាព្រុំដែនកម្ពុជា និងថៃ។ ប៊ុន សុធា អះអាងទៀតថា ក្រោយបានដឹងពីថ្ងៃប្រកួតជាក់លាក់នៅថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៦ រូបគេបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ជំនួបប៉ះកីឡាករ យ៉ា ស៊ីន ។ការប្រកួតប៉ះយ៉ា ស៊ីន ជាលើកទី៣នេះ ដ្បិត២លើកកន្លងមករូបគេទទួលបរាជ័យក៏ដោយ។ ប៉ុន្តែជំនួបដណ្តើមលុយធំដែលជាជំនួបលើកទី៣នេះ និងធ្វើឱ្យអស់ពីចិត្តពីថ្លើម ដ្បិតជំនួបនេះជាការប្រកួតលើកចុងក្រោយរវាងរូបគេ និង យ៉ា ស៊ីនហើយ ។ ជាមួយគ្នានោះ ប៊ុន សុធា បានផ្តាំទៅលោកគ្រូ សេន ប៊ុន ថេន សូមឱ្យលោកគ្រូប្រយ័ត្នគីឡូរបស់ យ៉ា ស៊ីនផង។ព្រោះលើសគីឡូមែន ខ្សែក្រវ៉ាត់ និងទឹកប្រាក់រង្វាន់១ម៉ឺនដុល្លារនិងធ្លាក់លើកណ្តាប់ដៃរបស់គេហើយ។ 

Uploaded image

លោក ថេន ប៊ុនថេន គ្រូរបស់ កីឡាករ បរទេស យ៉ា ស៊ីន បានបង្ហើបសារផ្ញើរទៅកាន់កីឡាករ ប៊ុន សុធាវិញថា យ៉ា ស៊ីន នឹងមិនខកខានការប្រកួតដោយសារតែលើគីឡូនោះទេ ។ ពោលរាល់ថ្ងៃ យ៉ា ស៊ីនហ្វឹកហាត់ជាប់ជាប្រចាំព្រមជាមួយការតាមដានគីឡូយ៉ាងលម្អិត ដល់ថ្ងៃថ្លឹងគីឡូ យ៉ា ស៊ីននិងនៅសល់តែ៥៤គីឡូជាងប៉ុណ្ណោះ។


Uploaded image

សូមជម្រាប់ថា ការប្រកួតដណ្តើមខ្សែក្រវ៉ាត់ និងប្រាក់រង្វាន់១ម៉ឺនដុល្លារនេះ មានកីឡាករចូលរួមចំនួន៤រូបមានដូចជា កីឡាករ ប៊ុន សុធា .កីឡាករ ប៉ុង ធារី .គឿម សុវណ្ណឃីម និងកីឡាករ អេរ៉ង ប៉ែន កាក់យ៉ាស៊ីន ប្រកួតតាមរូបមន្តម៉ារ៉ាតុង ។មុនកីឡាករ ប៊ុន សុធា បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រត្រូវប៉ះកីឡាក យ៉ាស៊ីន នាថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៦ខាងមុខនេះ កីឡាករ ប៊ុន សុធាបានយកឈ្នះកីឡាករ ប៉ុង ធារី ខណៈប៉ែន កាក់យ៉ាស៊ីន បានយកឈ្នះកីឡាករគឿម សុវណ្ណឃីម។ 

Uploaded image


សូមរំលឹកថា កីឡាករ ប៉ែន កាក់ យ៉ា ស៊ីន ធ្លាប់យកឈ្នះកីឡាករ ប៊ុន សុធា បាន២លើរួចមកហើយ ដោយការប្រកួតឈ្នះលើកទី១ ជាការប្រកួតលក្ខណៈមិត្តភាព និងឈ្នះប្រកួតទី២ គឺការប្រកួតដណ្តើមខ្សែក្រវ៉ាត់ ខណៈប្រកួតលើកទី៣ ហើយ ក៏អាចជាជំនួបចុងក្រោយរវាងអ្នកប្រដាល់ទាំងពីរ គឺទាំងសងខាងសុទ្ធតែបានបង្ហាញក្តីសង្ឈឹមខ្ពស់ដូចគ្នា៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
110
Germany
49
France
44
Singapore
25
China
20
United Kingdom
12
Japan
9
Poland
9
Hong Kong
7
Brazil
5
Indonesia
5
India
4
South Korea
3
The Netherlands
2
Belgium
1
Norway
1
Cambodia
1
Taiwan
1
Jamaica
1
Canada
1
Kenya
1
Malaysia
1
Morocco
1
Argentina
1
សរុប
314
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន