Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញបើកការប្រកួតជើងឯកគុនខ្មែរពិភពលោក លើកទី៦ នៅខេត្តព្រះសីហនុ

Published on 11-02-2026 1426 មើល

Facebook Twitter or X Instagram

ការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកពិពិភពលោក លើកទី៦ ឆ្នាំ២០២៥ បានប្រារព្ធពិធីបើកការប្រកួតជាផ្លូវការហើយ នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅទីលានពយតាម៉ុង  នាក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។ 

Uploaded imageយោងតាមរបាយការណ៍គណៈកម្មការរៀបចំ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី១០-១៣ ខែកុម្ភៈ ដោយមានអត្តពលិកសរុបចំនួន ១២៥នាក់ មកពី ២០ប្រទេសចូលរួម គឺមានឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម អាហ្វហ្គានីស្ថាន ចិន ឥណ្ឌា អ៊ីរ៉ង់ នេប៉ាល់ បារាំង អាល្លឺម៉ង់ អង់គ្លេស អេស្ប៉ាញ កាណាដា សហរដ្ឋអាមេរិក នូវែលហ្សេឡង់ កាមេរ៉ូណ ម៉ូរីស និងម្ចាស់ផ្ទះកម្ពុជា។

Uploaded image

មានប្រសាសន៍ក្នុងពិធីបើកការប្រកួតនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានប្រតិភូ និងកីឡាករ-កីឡាការិនីប្រដាល់គុនខ្មែរ នៃបណ្ដាប្រទេសទាំងអស់ ដែលបានចូលរួមព្រឹត្តិការណ៍ប្រកួតគុនខ្មែរជើងឯកពិភពលោកឆ្នាំនេះ នៅតំបន់ឆ្នេរដ៏ស្រស់ស្អាត នាខេត្តព្រះសីហនុ។

Uploaded image

លោកថា «ព្រឹត្តិការណ៍គុនខ្មែរជើងឯកពិភពលោកនាពេលនេះ មិនត្រឹមតែដើម្បីលើកស្ទួយជួយគុនខ្មែរទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍ ក្រោមប្រធានបទ “កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងរាក់ទាក់ស្វាគមន៍” ពិសេសគឺនៅតំបន់ឆ្នេរដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ ដែលយើងបានប្រសិទ្ធនាមថា ជាតារារៈនាទិសនិរតី និងជាសមាជិកពេញសិទ្ធក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកផងដែរ»។

Uploaded image

ប្រដាល់គុនខ្មែរមានប្រវត្តិដ៏យូរលង់ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ និងមានសិលាចារឹកផ្ទាល់នៅតាមជញ្ជាំងប្រាសាទបុរាណខ្មែរជាច្រើន បន្សល់ទុកដោយបុព្វបុរសដូនតាខ្មែរ ដែលជាការបង្ហាញនូវតឹកតាងយ៉ាងច្បាស់អំពីប្រវត្តិគុនខ្មែរ ។ ឯកឧត្តមសង្ឃឹមថា ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រកួត គណៈប្រតិភូ និងកីឡាករ-កីឡាការិនីទាំងអស់នឹងឆ្លៀតពេលវេលា ដើម្បីបានធ្វើដំណើរទៅទស្សនាដោយផ្ទាល់នូវសិលាចារឹកទាំងនេះនៅខេត្តសៀមរាប។ 

Uploaded image

ឯកឧត្តមបន្ដទៀតថា ដោយមានការគាំទ្រ យកចិត្តទុកដាក់ និងដឹកនាំផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ដ្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រដាល់គុនខ្មែរ ត្រូវបានអភិរក្ស និងអភិវឌ្ឍឈានឡើងគួរជាទីមោទនៈ រហូតមានការគាំទ្រ និងទទួលស្គាល់យ៉ាងខ្លាំងខ្លាទាំងលើឆាកជាតិ និងអន្តរជាតិ។ ក្នុងនោះ NOCC តែងតែចូលរួមអភិវឌ្ឍកីឡាប្រពៃណីអត្តសញ្ញាណជាតិឲ្យស្របតាមស្តង់ដានៃចលនាអូឡាំពិក រហូតបានទទួលជោគជ័យក្នុងការបញ្ចូលប្រដាល់គុនខ្មែរ និងគុនល្បុក្កតោទៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

Uploaded image

ឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន បន្ថែមថា «យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាជាមួយនឹងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយជវភាពរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងកិច្ចសហការយ៉ាងស្អិតរមួតរវាង NOCC ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិ និងបណ្តាប្រទេសសហព័ន្ធគុនខ្មែរជាសមាជិក កីឡាប្រដាល់គុនខ្មែរនឹង មានលទ្ធភាពអាចឈានទៅទទួលស្គាល់ជាផ្លូវការពីចលនាអូឡាំពិកអន្តរជាតិ នាពេលអនាគត ជាក់ជាមិនខាន»។

Uploaded image

គួរដឹងថា ព្រឹត្តិការគុនខ្មែរជើងឯកពិភពលោក លើកទី៦ នេះ ដំបូងឡើយគ្រោងរៀបចំកាលពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្ដែដោយសារបញ្ហាព្រំដែន NOCC ក៏បានសម្រេចលើកពេល មករៀបចំនៅដើមខែកុម្ភៈ ឆ្នាំ២០២៦។ ចំពោះប្រតិភូកីឡាគុនខ្មែរបណ្ដាប្រទេសចូលរួមលើកនេះ មានការកើនឡើង ២ប្រទេស បើធៀប កាលពីឆ្នាំ២០២៤ ដែលមាន ១៨ប្រទេសចូលរួម នៅខេត្តសៀមរាប។ រីឯវិញ្ញាសាប្រកួតសរុបមានចំនួន ៥០វិញ្ញាសា ដែលបែងចែកការប្រកួតកម្រិតស្ម័គ្រចិត្ត ពាក់កណ្ដាលអាជីព និងកម្រិតអាជីព៕

អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

2 ម៉ោងមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

23 ម៉ោងមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

1 សប្តាហ៍មុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
472
Singapore
59
China
46
Germany
42
France
32
United Kingdom
23
Cambodia
13
The Netherlands
10
South Korea
7
Australia
6
Indonesia
5
Japan
5
Hong Kong
5
Canada
4
Finland
4
Sweden
4
Spain
3
Brazil
3
Bangladesh
3
South Africa
3
New Zealand
3
Russia
2
Austria
2
Norway
2
Ireland
2
Trinidad and Tobago
1
Andorra
1
Belgium
1
Mauritius
1
Malaysia
1
Taiwan
1
Turkey
1
Togo
1
Paraguay
1
សរុប
779
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.