Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សិក្ខាកាម១០រូបស្មើ៤២ភាគរយទទួលបាននិទ្ទេសល្អបំផុតពីវគ្គរដ្ឋបាលកីឡាឆ្នាំ២០២៦

Published on 26-02-2026 951 មើល

Facebook Twitter or X Instagram

វគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពីរដ្ឋបាលកីឡា ប្រចាំឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែកុម្ភៈ បានបញ្ចប់ហើយ ដោយសិក្ខាកាមចំនួន១០រូបក្នុងចំណោម២៤រូប ដោយទទួលបាននិទ្ទេស A។ ចំណែកសិក្ខាកាមទទួលបាននិទ្ទេស B មានចំនួន១១នាក់ និងនិទ្ទេស C ២នាក់ ស្របពេលនិទ្ទេស D មាន១នាក់។

Uploaded image

ក្នុងពិធីបទវគ្គនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ នេះទទួលបានការចូលរួមជាអធិបតីពីឯកឧត្ដម ណយ ផាណា ទីប្រឹក្សាប្រចាំការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអគ្គលេខាធិការ វ៉ាត់ ចំរើន។ លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល និងលោក ឯម ហៀង ទីប្រឹក្សាប្រចាំការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ 


វគ្គសិក្សានេះជាកម្មវិធីប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដោយមានការអនុញ្ញត ជាគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ក្រោមការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ពីអង្គការសាមគ្គីអូឡាំពិក អន្តរជាតិ។ ក្នុងនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល រៀបចំវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពី រដ្ឋបាលកីឡា ឆ្នាំ២០២៦នេះ សម្រាប់មន្ត្រីដឹកនាំកីឡា គ្រូបង្វឹក និងជាគ្រូអប់រំកាយ និងកីឡា ដែលកំពុងបម្រើការងារកីឡា នៅមន្ទីរអប់រំ យុវជន និងកីឡា និងនៅ តាម បណ្តាគ្រឹះស្ថានសិក្សា នានានៅក្នុងខេត្ត។

Uploaded image

សម្រាប់សិក្ខាកាមចូលរួមក្នុងវគ្គសិក្សានេះមានសរុបចំនួន២៤នាក់ ដែលក្នុងនោះមាននារី ០៨នាក់ដែលជាមន្ត្រីការិយាល័យអប់រំកាយ និងកីឡា និងគ្រូកីឡាតាមបណ្ដាក្រុង ស្រុក ក្នុងខេត្តកណ្ដាល។ 

លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានចាត់ទុកចំនួនសិក្ខាកាមដែលអាចបញ្ចប់វគ្គក្នុងនិទ្ទេស A ចំនួន១០រូប ជាលទ្ធផលដ៏ល្អប្រសើរ និងរំពឹងថា មន្ត្រី និងគ្រូៗកីឡាទាំងអស់អាចបំពេញការងារបានកាន់តែរលូនបន្ទាប់ពីទទួលបានចំណេះដឹងសំខាន់ៗពីការចែករំលែកដោយគ្រូឧទ្ទេសរយៈពេល៤ថ្ងៃមកនេះ។

Uploaded image

ឯកឧត្ដម ណយ ផាណា ដែលជាគ្រូឧទ្ទេសប្រចាំវគ្គផងនោះមានប្រសាសន៍ថា វគ្គនេះបានបងៀននូវមេរៀនសំខាន់ៗជាច្រើនមានដូចជាប្រវត្តិរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងរចនាដឹកនាំរបស់អង្គការសង្គមកីឡារបស់អន្តរជាតិ ដែលជួយឱ្យថ្នាក់ដឹកនាំកីឡា យកទៅអនុវត្តនិងប្រើប្រាស់ក្នុងការដឹកនាំកីឡា។ ទន្ទឹមនឹងនេះសិក្ខាកាមក៏ទទួលបានចំណេះដឹងផ្នែកអភិបាលកិច្ចល្អ វេជ្ជសាស្ត្រ និងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ (Fair Play) ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ និងរូបមន្តនៃការប្រកួត។ ឯកឧត្ដម ណយ ផាណា បានវាយតម្លៃខ្ពស់ចំពោះវគ្គសិក្សាដ៏មានសារៈសំខាន់នេះ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
84
Germany
42
France
39
China
18
Singapore
17
United Kingdom
9
Japan
9
Poland
7
Hong Kong
5
Indonesia
5
India
4
Brazil
3
South Korea
3
The Netherlands
2
Morocco
1
Malaysia
1
Kenya
1
Canada
1
Jamaica
1
Taiwan
1
Cambodia
1
Norway
1
Belgium
1
សរុប
256
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន