Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កិច្ចសហការ ៤ឆ្នាំរវាង AIA និង NOCC ជំរុញឱ្យស្ត្រីកម្ពុជារាប់ពាន់នាក់កាន់តែជ្រាបពីគ្រោះថ្នាក់នៃ «ជំងឺមហារីកសុដន់»

Published on 08-09-2026 1584 មើល

Facebook Twitter or X Instagram

កិច្ចសហប្រតិបត្តិការរយៈពេល ៤ឆ្នាំ រវាងក្រុមហ៊ុនធានារ៉ាប់រង AIA Cambodia និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង និងការទប់ស្កាត់ជំងឺមហារីកសុដន់ក្នុងចំណោមស្ត្រីកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ។

លោកស្រី ខៀវ វរៈច័ន្ទ នាយិការផ្នែកទីផ្សារនៃក្រុមហ៊ុន AIA Cambodia បានគូសបញ្ជាក់ថា ភាពជាដៃគូជាមួយ NOCC បានធ្វើឱ្យយុទ្ធនាការការយល់ដឹងអំពីជំងឺមហារីកសុដន់រីកធំធាត់យ៉ាងឆាប់រហ័ស។ ជាក់ស្តែង កាលពីឆ្នាំ២០១៧ ដែលជាឆ្នាំដំបូងនៃយុទ្ធនាការ និងរៀបចំដោយ AIA តែឯង មានស្ត្រីត្រឹមតែជាង ១០០នាក់ប៉ុណ្ណោះដែលបានចូលរួមពិនិត្យសុខភាព។ ប៉ុន្តែបន្ទាប់ពីចាប់ដៃគូរៀបចំ «ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run» ចាប់តាំងពីឆ្នាំ២០២៣មក ចំនួនស្ត្រីដែលមកទទួលការពិនិត្យ និងប្រឹក្សាយោបល់ឥតគិតថ្លៃបានកើនឡើងរហូតដល់ប្រមាណ ៥.០០០នាក់ កាលពីឆ្នាំ២០២៥ កន្លងទៅ។ លោកស្រីបានសង្កត់ធ្ងន់ថា AIA និង NOCC នឹងបន្តបេសកកម្មមនុស្សធម៌នេះរួមគ្នារហូតដល់ឆ្នាំ២០២៨។
Uploaded image
ចំពោះព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ នៅបរិវេណសួនច្បារមុខវត្តបទុមវតី។

ទាក់ទិននឹងការរៀបចំនេះដែរ លោក សែម ផល្លា នាយកចាត់ការទូទៅព្រឹត្តិការណ៍ម៉ារ៉ាតុងនៅកម្ពុជា បានឱ្យដឹងថា គិតត្រឹមពេលនេះមានអ្នកចុះឈ្មោះចូលរួមជាង ២.០០០នាក់មកពី ២៧ប្រទេសផ្សេងៗគ្នា។ ក្នុងនោះ៖

វិញ្ញាសា ១០គីឡូម៉ែត្រ: មានអ្នកចុះឈ្មោះ ១.២៤៣នាក់
វិញ្ញាសា ៥គីឡូម៉ែត្រ: មានជាង ៥០០នាក់
វិញ្ញាសា ២,៥គីឡូម៉ែត្រ: មានជិត ៣០០នាក់

លោកបានសម្តែងក្តីរំពឹងថា ចំនួនអ្នកចូលរួមសរុបអាចនឹងកើនឡើងចន្លោះពី ៤.០០០ ទៅ ៥.០០០នាក់ នៅថ្ងៃព្រឹត្តិការណ៍ផ្ទាល់។
Uploaded imageជាមួយគ្នានេះដែរ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ការរីកចម្រើននៃព្រឹត្តិការណ៍រត់ប្រណាំងនេះពីមួយឆ្នាំទៅមួយឆ្នាំ បានស្តែងឱ្យឃើញពីផលវិជ្ជមានយ៉ាងខ្លាំង ជាពិសេសការភ្ញាក់រលឹក និងការយល់ដឹងកាន់តែស៊ីជម្រៅរបស់ស្ត្រីកម្ពុជាអំពីគ្រោះថ្នាក់នៃជំងឺមហារីកសុដន់។

ឯកឧត្ដមអគ្គលេខាធិការ ក៏បានអំពាវនាវយ៉ាងទទូចដល់សាធារណជន ជាពិសេសស្ត្រីកម្ពុជាទាំងអស់ ឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ និងកុំភ្លេចអញ្ជើញមកទទួលសេវាពិនិត្យ និងប្រឹក្សាយោបល់ជំងឺមហារីកសុដន់ដោយឥតគិតថ្លៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅសួនច្បារមុខវត្តបទុមវតី៕

Uploaded image

Uploaded image

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
53
Germany
15
Singapore
9
Colombia
3
United Kingdom
3
Bangladesh
2
Mexico
2
Brazil
2
Uzbekistan
2
Venezuela
2
Russia
1
Peru
1
South Africa
1
Costa Rica
1
Nigeria
1
Vietnam
1
Azerbaijan
1
Indonesia
1
Ecuador
1
China
1
Iraq
1
Algeria
1
South Korea
1
Argentina
1
សរុប
107
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន