Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

NOCC នឹងបន្តយុទ្ធនាការអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៦ នៅតាមវិទ្យាល័យទូទាំងប្រទេស

Published on 02-11-2026 133 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងចាប់ផ្តើមយុទ្ធនាការរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក (Olympic Values Education Programme – OVEP) ឆ្នាំ២០២៦ ដោយចាប់ផ្តើមនៅតាមវិទ្យាល័យចំនួន៤ ក្នុងរាជធានីភ្នំពេញ ដោយកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣-០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមជំនួយសាមគ្គីអូឡាំពិក (Olympic Solidarity)។
Uploaded image
កម្មវិធីនេះ គឺជាសកម្មភាពអប់រំប្រចាំឆ្នាំមួយដែល NOCC តែងតែយកចិត្តទុកដាក់រៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីគុណតម្លៃអូឡាំពិកទៅកាន់សិស្សានុសិស្ស តាមរយៈការលើកកម្ពស់គុណតម្លៃអូឡាំពិក រួមមាន ឧត្តមភាព ការគោរព មិត្តភាព និងការប្រកួតប្រជែងដោយយុត្តិធម៌ ព្រមទាំងជំរុញឱ្យយុវជនមានការចូលរួមលេងកីឡា និងប្រកាន់ខ្ជាប់នូវរបៀបរស់នៅប្រកបដោយសុខភាពល្អ។

ជាមួយគ្នានេះ កម្មវិធីក៏មានគោលដៅជំរុញចលនា «យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យអប់រំកាយ និងកីឡា ព្រមទាំងបណ្តុះស្មារតីស្រឡាញ់កីឡាឱ្យកាន់តែទូលំទូលាយក្នុងស្រទាប់យុវជន។
Uploaded imageអ្វីដែលជាចំណុចពិសេសសម្រាប់ឆ្នាំ២០២៦នេះ គឺ NOCC ក៏នឹងបញ្ចូលសកម្មភាពផ្សព្វផ្សាយអំពីយុទ្ធនាការត្រៀមខ្លួនឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ (Asian Youth Games 2031) នៅកម្ពុជាផងដែរ ដើម្បីបង្កើនការយល់ដឹង និងជំរុញការចូលរួមរបស់យុវជនក្នុងដំណើរឆ្ពោះទៅរកព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់នេះ។

តាមរយៈកម្មវិធីនេះ NOCC រំពឹងថា សិស្សានុសិស្សរាប់ពាន់នាក់នឹងទទួលបានចំណេះដឹងថ្មីៗអំពីចលនាអូឡាំពិក យល់កាន់តែច្បាស់ពីតួនាទីរបស់កីឡាក្នុងការអភិវឌ្ឍបុគ្គល និងសង្គមជាតិ ព្រមទាំងក្លាយជាកម្លាំងចលករក្នុងការផ្សព្វផ្សាយគុណតម្លៃវិជ្ជមាននៃកីឡាទៅកាន់មិត្តភក្តិ គ្រួសារ និងសហគមរបស់ខ្លួន។

Uploaded image


អត្ថបទពាក់ព័ន្ធ

ប្រមុខវ៉ូវីណាមកម្ពុជាជំរុញអត្តពលិកប្រកួតដោយ Fair Play និងតាំងចិត្តដណ្ដើមមេដាយជូន...

2 ថ្ងៃមុន

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

2 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
547
Singapore
99
United Kingdom
81
Germany
72
France
45
China
32
Brazil
21
Hong Kong
19
Cambodia
18
South Korea
8
Indonesia
7
Japan
7
The Netherlands
7
Malaysia
6
Belgium
4
Canada
4
Spain
4
Finland
4
Ukraine
4
Argentina
4
Australia
4
Andorra
4
Colombia
3
Türkiye
3
Sweden
3
Vietnam
3
South Africa
2
Bangladesh
2
Norway
2
Pakistan
2
Algeria
1
Czechia
1
Ireland
1
Hungary
1
សរុប
1035
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន