Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

គ្រូបង្វឹកតេក្វាន់ដូ WT ឆ្នើមកម្ពុជា២រូបបញ្ចប់វគ្គសិក្សាកម្រិត Global នៅសាធារណរដ្ឋកូរ៉េ

Published on 03-11-2026 528 មើល

Facebook Twitter or X Instagram

លោក ទួន ណាវុធ និងលោក អោក សុវណ្ណារ៉ា គ្រូបង្វឹកកីឡាតេក្វាន់ដូ WT ប្រចាំខេមរសហព័ន្ធតេក្វាន់ដូ បានបញ្ចប់វគ្គសិក្សា Global Master Program 2026 ក្រោយសិក្សារយៈពេល២១ថ្ងៃនៅក្រុង Muju សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១០ដល់ថ្ងៃទី២៨ ខែតុលា ដែលប្រមូលផ្ដុំដោយគ្រូបង្វឹកតេក្វាន់ដូ៣៦រូប មកពី២៥ប្រទេស។
Uploaded imageលោក អោក សុវណ្ណារ៉ា គ្រូបង្វឹកកម្រិតខ្សែក្រវាត់ខ្មៅ៤ដាន់ បានឱ្យដឹងថា វគ្គសិក្សាដ៏ពិសេសនេះផ្ដោតលើការពង្រឹងសមត្ថភាពគ្រូបង្គោល ដើម្បីយកចំណេះដឹងទៅពង្រឹងធនធានកីឡាករ កីឡាការិនីជាបន្តទៀត។ លោកថា វគ្គសិក្សានេះពិតជាថ្មីសម្រាប់លោក ដោយមានការចូលរួមបង្ហាត់ពី Master កម្រិតខ្សែក្រវាត់ចាប់ពី៨ដាន់ឡើងទៅ។ ក្នុងវគ្គសិក្សានេះ លោកទទួលបានការបង្ហាញពីបច្ចេកទេស ចលនាមូលដ្ឋានគ្រឹះ កម្លាំង និងចលនាត្រឹមត្រូវរបស់តេក្វាន់ដូ។
Uploaded imageលោក អោក សុវណ្ណារ៉ា លម្អិតបែបនេះ “៖ នៅទីនោះមានការហ្វឹកហាត់ច្រើន ទាំងការអនុវត្តជាក់ស្ដែងនូវជំហរ មូលដ្ឋានគ្រឹះ មេគុណ ពីខ្សែក្រវាត់ពណ៌ដល់ខ្សែក្រវាត់ខ្មៅ។ គេបង្រៀន ហើយអនុវត្តជាក់ស្ដែង។ Master ខ្លះបង្រៀនពីកម្លាំង និងការដកដង្ហើមរបស់ចង្វាក់នីមួយៗនៃមេគុណ។ Master ខ្លះបង្រៀនពីការការពារខ្លួន ការប្រយុទ្ធ និងការកាប់អិដ្ឋ ទាត់ក្ដារ។ បទពិសោធថ្មីរបស់ខ្ញុំ គឺការសម្ដែង។”
Uploaded imageចំណែកលោក ទួន ណាវុធ គ្រូបង្វឹកកម្រិត៤ដាន់ដែរនោះ បន្ថែមថា អ្វីដែលកាន់តែថ្មីសម្រាប់លោក និងកាន់តែសំខាន់ គឺការការពារខ្លួន ឬ Self-Defense ដែលរាល់ដងលោកហ្វឹកហាត់ផ្ដោតតែលើមេគុណ និងប្រយុទ្ធ ដោយមិនធ្លាប់រៀនការពារខ្លួនជាគូនោះទេ។
លោកអាចស្រូបទាញចំណេះដឹងពីការរៀនសូត្រនេះយកមកបង្ហាត់បង្រៀនដល់កូនសិស្សជាបន្តនៅកម្ពុជា។ អ្វីដែលលោករៀនសូត្របានបន្ថែមទៀត នោះ គឺការគោរពវិន័យ និងពេលវេលា ហើយមានភាពច្បាស់លាស់។
Uploaded imageជាចុងក្រោយ លោក ទួន ណាវុធ និងលោក អោក សុវណ្ណារ៉ា បានថ្លែងអំណរគុណដល់ខេមរសហព័ន្ធតេក្វាន់ដូ Kukiwon កម្ពុជា ថ្នាក់ដឹកនាំ និងគ្រូបង្វឹកទាំងអស់ដែលបានផ្ដល់ឱកាសបានចេញទៅហ្វឹកហាត់ក្នុងកម្មវិធីសំខាន់នេះដែលធ្វើឱ្យលោកអាចយកបទពិសោធ និងចំណេះដឹងមកបណ្ដុះបណ្ដាលបន្តដល់កីឡាករ កីឡាការិនីកម្ពុជា៕

Uploaded image

អត្ថបទពាក់ព័ន្ធ

សិស្សានុសិស្សវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ ជាង២០០នាក់ចូលរួមកម្មវិធីអប់រំគុណតម្លៃអ...

12 ម៉ោងមុន

NOCC នឹងបន្តយុទ្ធនាការអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៦ នៅតាមវិទ្យាល័យទូទាំងប្រទេស

1 ថ្ងៃមុន

ប្រមុខវ៉ូវីណាមកម្ពុជាជំរុញអត្តពលិកប្រកួតដោយ Fair Play និងតាំងចិត្តដណ្ដើមមេដាយជូន...

3 ថ្ងៃមុន

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
112
Germany
19
China
15
United Kingdom
13
Singapore
11
Canada
3
France
2
Ecuador
1
Pakistan
1
New Zealand
1
Mexico
1
Japan
1
Hong Kong
1
Brazil
1
Andorra
1
The Netherlands
1
សរុប
184
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន