Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សិស្សានុសិស្សវិទ្យាល័យ ជាស៊ីម សាមគ្គី កាន់តែយល់អត្ថន័យកីឡាក្រោយចូលរួមកម្មវិធីអប់រំគុណតម្លៃអូឡាំពិក

Published on 04-11-2026 49 មើល

Facebook Twitter or X Instagram

សិស្សានុសិស្សវិទ្យាល័យ ជាស៊ីម សាមគ្គី បានបង្ហាញមោទនភាពដែលបានចូលរួមកម្មវិធីផ្សព្វផ្សាយ និងអប់រំគុណតម្លៃអូឡាំពិកដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

ជាក់ស្ដែង យុវតី ដូ ពេជ្របញ្ញាដាលីស ថ្លែងថា នេះជាលើកទី១ហើយដែលរូបនាងទទួលបានព័ត៌មាន ឬប្រវត្តិកីឡាអូឡាំពិក។ បន្ទាប់ពីទទួលបានចំណេះដឹងដ៏សំខាន់នេះ យុវសិស្ស ដាលីស កាន់តែយល់ដឹងពីការប្រកួតប្រជែងកីឡាដែលមិនមានការរើសអើង ហើយប្រកបដោយសាមគ្គីភាព និង មិត្តភាព។ ការលេងកីឡាក៏ជាចលករសំខាន់នាំមកនូវសន្តិភាព។ សិស្សថ្នាក់ទី១០B1 ដដែលបានលើកទឹកចិត្តដល់មហាជនទាំងក្មេង ទាំងចាស់ចូលរួមលេងកីឡាដើម្បីទទួលបានសុខភាពល្អ និង រាងកាយមាំមួន។
Uploaded imageមិនខុសពីសិស្សានុសិស្សរបស់ខ្លួន លោក ផាន់ ណិល នាយកវិទ្យាល័យ ជាស៊ីម សាមគ្គី បានចាត់ទុកការផ្សព្វផ្សាយគុណតម្លៃអូឡាំពិកពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាសកម្មភាពដ៏សំខាន់ដើម្បីឱ្យយុវជនកាន់តែយល់ដឹងពីគុណតម្លៃកីឡា និងសុខភាព ក៏ដូចជាអត្ថប្រយោជន៍នៃការលេងកីឡា។

សម្រាប់វិទ្យាល័យ ជាស៊ីម សាមគ្គី មានសកម្មភាពកីឡាយ៉ាងច្រើនទាំងបុរស និងនារី ហើយក៏បានចូលរួមការប្រកួតនានាយ៉ាងផុសផុលទាំងកម្រិតគ្រឹះស្ថានអប់រំ និងមហាជន។ ការចូលរួមប្រកួតប្រជែងកន្លងមក វិទ្យាល័យរបស់លោកក៏ទទួលបានចំណាត់ថ្នាក់ល្អជាហូរហែដែរ។
Uploaded imageជុំវិញកម្មវិធីដ៏ពិសេសនេះ លោក សោម សុទ្ធរិទ្ធិពង្ស គ្រូឧទ្ទេសប្រចាំកម្មវិធីថ្លែងថា គោលបំណងសំខាន់នៃការផ្សព្វផ្សាយ គឺដើម្បីបញ្ជ្រាបដល់សិស្សានុសិស្សឱ្យបានដឹងពីគុណតម្លៃអូឡាំពិកដែលមានតាំងពីសម័យក្រិកបុរាណជាង២៧០០ឆ្នាំមុន ហើយត្រូវបានយកមកបំផុសជាថ្មីទៀតនាសម័យបច្ចុប្បន្ន ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
Uploaded imageលោកវាគ្មិនដដែលសង្កត់ធ្ងន់ថា សិស្សានុសិស្សនឹងបានយល់ពីគុណតម្លៃទាំងអស់ដែលមានឧត្ដមភាព ការគោរព និង មិត្តភាព ដែលមិនត្រឹមតែប្រើប្រាស់ក្នុងកីឡាទេ តែក៏ជាគុណតម្លៃមួយដែលអាចឱ្យសិស្សានុសិស្សប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ហើយប្រជាជនទូទៅអាចប្រើប្រាស់បានដូចគ្នា។ ជាមួយគ្នានេះ អត្ថន័យនៃការប្រកួតកីឡាអូឡាំពិកក៏ត្រូវបានបញ្ជ្រាប មានទាំងអូឡាំពិករដូវក្ដៅ រដូវរងា និងអូឡាំពិកយុវជនដែលកម្ពុជាបានចូលរួមថ្មីៗនេះ។ ចំណុចសំខាន់មួយទៀត គឺការផ្សព្វផ្សាយការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលគ្រោងមាន៤៥ប្រទេសចូលរួម៕


Uploaded image

អត្ថបទពាក់ព័ន្ធ

គ្រូបង្វឹកតេក្វាន់ដូ WT ឆ្នើមកម្ពុជា២រូបបញ្ចប់វគ្គសិក្សាកម្រិត Global នៅសាធារណរដ...

1 ថ្ងៃមុន

សិស្សានុសិស្សវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ ជាង២០០នាក់ចូលរួមកម្មវិធីអប់រំគុណតម្លៃអ...

1 ថ្ងៃមុន

NOCC នឹងបន្តយុទ្ធនាការអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៦ នៅតាមវិទ្យាល័យទូទាំងប្រទេស

2 ថ្ងៃមុន

ប្រមុខវ៉ូវីណាមកម្ពុជាជំរុញអត្តពលិកប្រកួតដោយ Fair Play និងតាំងចិត្តដណ្ដើមមេដាយជូន...

4 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
680
Singapore
91
United Kingdom
81
China
74
Germany
63
Cambodia
20
Hong Kong
14
France
11
Brazil
11
The Netherlands
10
Argentina
8
South Korea
7
Canada
5
Australia
5
Mexico
4
Sweden
4
Indonesia
4
South Africa
4
Belgium
3
Morocco
3
Italy
3
Japan
3
Vietnam
3
Pakistan
3
Kazakhstan
2
Russia
2
United Arab Emirates
2
Finland
2
Azerbaijan
2
Poland
2
Switzerland
2
Ecuador
1
Malaysia
1
India
1
សរុប
1144
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន