Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សិក្ខាកាម៣០រូបបញ្ចប់វគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសកីឡារាំដោយជោគជ័យ

Published on 04-11-2026 271 មើល

Facebook Twitter or X Instagram

សិក្ខាកាមចំនួន៣០រូបដែលចំនួន១៨រូប និងបុរស១២រូប បានបញ្ចប់វគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសកីឡារាំដោយជោគជ័យ ក្រោយដំណើរការចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។


លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា ថ្លែងថា ឆ្លងកាត់ការសិក្សាអស់រយៈពេល៤ថ្ងៃ សិក្ខាកាមទាំងអស់ទទួលបានចំណេះដឹងជាច្រើនបន្ថែមទៀតដើម្បីអភិវឌ្ឍមន្ត្រីបច្ចេកទេសកីឡារាំ និងការគ្រប់គ្រងការប្រកួត ការដឹកនាំ និងការរៀបចំការប្រកួត ដោយផ្អែកលើការអនុវត្តវិទ្យាសាស្ត្រគ្រប់គ្រងទៅលើព្រឹត្តិការណ៍ប្រកួតកីឡា ដើម្បីធានាថា ការប្រកួតប្រព្រឹត្តទៅដោយសមធម៌ មានសុវត្ថិភាព តម្លាភាព និងស្របតាមស្តង់ដាអន្តរជាតិ។ 

Uploaded image

វគ្គបណ្ដុះបណ្ដាលនេះក៏បែងចែកតួនាទី និងភារកិច្ចរបស់មន្ត្រីបច្ចេកទេសកីឡារាំ ក្រមសីលធម៌មន្ត្រីបច្ចេកទេស បទពិសោធល្អៗដល់សិក្ខាកាម ដើម្បីបង្កើនធនធានជាមន្ត្រីបច្ចេកទេសកីឡារាំឱ្យកាន់តែរីកចម្រើន។ ក្នុងនោះសិក្ខាកាមដែលទទួលនិទ្ទេសល្អមានចំនួន៨០ភាគរយ និងនិទ្ទេសមធ្យមមានចំនួន២០ភាគរយ។ 

Uploaded image

លោកស្រីអគ្គលេខាធិការបន្តថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណងបណ្ដុះធនធានមនុស្ស ក្នុងកម្រិតជំនាញមន្ត្រីបច្ចេកទេសកីឡារាំដល់មន្ត្រីកីឡា កីឡាករ កីឡាការិនីនៃសហព័ន្ធកីឡារាំកម្ពុជាដើម្បីអភិវឌ្ឍកីឡារាំឱ្យមានភាពរីកចម្រើនដូចបណ្ដាប្រទេសលើសកលលោក។ 

Uploaded image

ជាមួយគ្នានេះ លោកជំទាវ ប៉ុក ណណ្ដា អនុប្រធានសហព័ន្ធកីឡារាំកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការ ដែលបានរៀបចំវគ្គបណ្ដាលមន្ត្រីបច្ចេកទេសកីឡារាំឱ្យប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក ប្រកបដោយជោគជ័យ និងបរិយាកាសសប្បាយរីករាយ។ 


លោកជំទាវក៏បានកោតសរសើរចំពោះសិក្ខាកាមទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីសមត្ថភាពក្នុងការក្រេបជញ្ជក់នូវចំណេះដឹង ដោយទទួលបានលទ្ធផលល្អប្រសើរ។

Uploaded image

សូមបញ្ជាក់ថា គ្រូឧទ្ទេសប្រចាំវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសកីឡារាំនេះមានចំនួន៤រូប រួមមានលោកជំទាវ ម៉ក់ វណ្ណស៊ីថា អនុប្រធាសហព័ន្ធ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ លោកគ្រូ ស៊ូវ តុង នាយកបច្ចេកទេស និងកញ្ញា You Shu Jie ចៅក្រមអន្តរជាតិ និងជាគ្រូបង្វឹកជម្រើសជាតិ៕

អត្ថបទពាក់ព័ន្ធ

សិស្សានុសិស្សវិទ្យាល័យ ជាស៊ីម សាមគ្គី កាន់តែយល់អត្ថន័យកីឡាក្រោយចូលរួមកម្មវិធីអប់...

15 ម៉ោងមុន

គ្រូបង្វឹកតេក្វាន់ដូ WT ឆ្នើមកម្ពុជា២រូបបញ្ចប់វគ្គសិក្សាកម្រិត Global នៅសាធារណរដ...

1 ថ្ងៃមុន

សិស្សានុសិស្សវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ ជាង២០០នាក់ចូលរួមកម្មវិធីអប់រំគុណតម្លៃអ...

1 ថ្ងៃមុន

NOCC នឹងបន្តយុទ្ធនាការអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៦ នៅតាមវិទ្យាល័យទូទាំងប្រទេស

2 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
165
Singapore
39
Germany
32
United Kingdom
20
Brazil
7
Sweden
6
Hong Kong
4
Canada
4
Cambodia
4
China
4
France
3
Hungary
2
Indonesia
2
Poland
2
South Korea
2
Japan
2
The Netherlands
1
India
1
Vietnam
1
Norway
1
Morocco
1
Pakistan
1
Finland
1
Türkiye
1
Czechia
1
Argentina
1
Bangladesh
1
United Arab Emirates
1
South Africa
1
សរុប
311
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន