Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ព្រឹត្តិការណ៍តេក្វាន់ដូពានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ២០២៦ បន្ថែមវិញ្ញាសានិម្មិតជាលើកដំបូង

Published on 06-11-2026 439 មើល

Facebook Twitter or X Instagram

វិញ្ញាសាថ្មីតេក្វាន់ដូនិម្មិត ឬ Virtual Taekwondo ត្រូវបានដាក់បញ្ចូលជាលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាតេក្វាន់ដូដណ្ដើមពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំ២០២៦ដែលរៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា នាមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
Uploaded imageបើតាមការឱ្យដឹងពីឯកឧត្ដម ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូ Virtual Taekwondo ត្រូវបានដាក់ជាវិញ្ញាសាក្នុងពានរង្វាន់ដ៏ពិសេសនេះ ខណៈវិញ្ញាសានេះក៏នឹងមានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី នាពេលខាងមុខដែរ។ ជាក់ស្ដែងក្នុងចំណោមវិញ្ញាសាទាំង៦នៃការប្រកួតនេះ មានការប្រកួតតេក្វាន់ដូនិម្មិតដល់ទៅ៥វិញ្ញាសា ដោយមានចាប់ពីអាយុ១៤ឆ្នាំដល់៣៥ឆ្នាំទាំងបុរស និងនារី។
Uploaded imageឯកឧត្ដម គឹម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ប្រទេសរបស់លោកនឹងបន្តគាំទ្រដល់ការអភិវឌ្ឍកីឡាតេក្វាន់ដូនៅកម្ពុជា ព្រមទាំងបន្តគាំទ្រដល់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរតាមរយៈការផ្លាស់ប្ដូរទំនាក់ទំនងក្នុងវិស័យកីឡា និងវប្បធម៌។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានខេមរសហព័ន្ធតេក្វាន់ដូមានប្រសាសន៍ព្រឹត្តិការណ៍តេក្វាន់ដូពានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ត្រូវបានរៀបចំឡើងដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសបន្ថែមដល់កីឡាករ កីឡាការិនីទាំងអស់ត្រៀមចូលរួមការប្រកួតកីឡាតេក្វាន់ដូជាលក្ខណៈអន្តរជាតិនានា និងត្រៀមឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣៤ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៧ ខាងមុខ។
Uploaded imageសូមជម្រាបថា ព្រឹត្តិការណ៍តេក្វាន់ដូពានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ២០២៦ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចូលរួមសរុប៦៩រូប មកពីរាជធានីខេត្ត ចំនួន០៣ គឺ ភ្នំពេញមាន៧ក្លិប បាត់ដំបង មានមួយក្លិប និងរតនៈគិរី មានមួយក្លិប៕

Uploaded image

Uploaded image

អត្ថបទពាក់ព័ន្ធ

ជើងឯកកីឡាជាតិលើកទី៥ ជាវេទិកាតេស្តសមត្ថភាព ត្រៀមព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន៣ ន...

1 ថ្ងៃមុន

សិក្ខាកាម៣០រូបបញ្ចប់វគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសកីឡារាំដោយជោគជ័យ

3 ថ្ងៃមុន

សិស្សានុសិស្សវិទ្យាល័យ ជាស៊ីម សាមគ្គី កាន់តែយល់អត្ថន័យកីឡាក្រោយចូលរួមកម្មវិធីអប់...

3 ថ្ងៃមុន

គ្រូបង្វឹកតេក្វាន់ដូ WT ឆ្នើមកម្ពុជា២រូបបញ្ចប់វគ្គសិក្សាកម្រិត Global នៅសាធារណរដ...

4 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
752
Singapore
152
Germany
99
United Kingdom
79
Cambodia
55
France
49
China
48
Brazil
31
The Netherlands
17
Hong Kong
14
South Korea
11
Canada
10
Sweden
9
Spain
7
Poland
7
Mexico
7
Indonesia
7
Vietnam
6
Malaysia
6
Italy
5
India
5
Japan
5
Belgium
5
Colombia
4
Argentina
4
Thailand
4
Kenya
3
Czechia
3
Ireland
3
Bangladesh
3
Uruguay
3
Chile
2
Venezuela
2
Morocco
2
សរុប
1466
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន