Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ជើងឯកកីឡាជាតិលើកទី៥ ជាវេទិកាតេស្តសមត្ថភាព ត្រៀមព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន៣ នាពេលខាងមុខ

Published on 06-11-2026 208 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សហព័ន្ធកីឡាការ៉ាតេដូកម្ពុជា បានចាប់ផ្តើមដំណើរការប្រកួតមុនគេក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៥ ឆ្នាំ២០២៦ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីចំនួន១២០នាក់ មកពីរាជធានី-ខេត្តចូលរួមប្រកួតប្រជែងដណ្តើមមេដាយ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរៀបចំការប្រកួតនេះ ដោយចាត់ទុកថា ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់វាស់ស្ទង់សមត្ថភាព បច្ចេកទេស និងកម្រិតត្រៀមខ្លួនរបស់អត្តពលិក ព្រមទាំងផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនីទទួលបានបទពិសោធន៍ប្រកួតប្រជែងជាក់ស្តែង។
Uploaded imageឯកឧត្តមបានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៥ នេះ មិនត្រឹមតែជាការប្រកួតដណ្តើមមេដាយ និងជាវេទិកាបង្ហាញសមត្ថភាពរបស់អត្តពលិកនៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការតេស្តសមត្ថភាពដ៏សំខាន់សម្រាប់សហព័ន្ធកីឡានីមួយៗ ក្នុងការពិនិត្យវាយតម្លៃលើគុណភាពបច្ចេកទេស ការហ្វឹកហាត់ និងការរៀបចំក្រុមជម្រើសជាតិ ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងការត្រៀមធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន២ គឺ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ និងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១។
Uploaded image
ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ ទាំងអ្នកដែលបានចូលរួម និងមិនបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៥ ឱ្យបន្តខិតខំហ្វឹកហាត់ជាប្រចាំ រក្សាវិន័យ និងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ ដោយមិនត្រូវបោះបង់ការហ្វឹកហាត់ឡើយ។ ការហ្វឹកហាត់ជាប់លាប់មិនត្រឹមតែជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងសុខភាព និងលើកកម្ពស់ការចូលរួមក្នុងវិស័យកីឡាឱ្យកាន់តែទូលំទូលាយផងដែរ។
Uploaded image
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៥ ឆ្នាំ២០២៦ នេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីចូលរួមសរុបប្រមាណ ៤,៦៨០នាក់ មកពីរាជធានី-ខេត្តទាំង២៥ និងក្រសួងចំនួន៣ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការប្រកួតនេះមានចំនួន៣២ប្រភេទកីឡា លើ២៥៨វិញ្ញាសា ដែលជាវេទិកាដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យកីឡាជាតិ ស្វែងរកធនធានកីឡាករមានសមត្ថភាព និងបង្កើនឱកាសឱ្យអត្តពលិកកម្ពុជាត្រៀមខ្លួនកាន់តែរឹងមាំសម្រាប់ការប្រកួតលើឆាកអន្តរជាតិនាពេលអនាគត។

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍តេក្វាន់ដូពានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ២០២៦ បន្ថែមវិញ្ញាសានិម្មិ...

14 ម៉ោងមុន

សិក្ខាកាម៣០រូបបញ្ចប់វគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសកីឡារាំដោយជោគជ័យ

2 ថ្ងៃមុន

សិស្សានុសិស្សវិទ្យាល័យ ជាស៊ីម សាមគ្គី កាន់តែយល់អត្ថន័យកីឡាក្រោយចូលរួមកម្មវិធីអប់...

2 ថ្ងៃមុន

គ្រូបង្វឹកតេក្វាន់ដូ WT ឆ្នើមកម្ពុជា២រូបបញ្ចប់វគ្គសិក្សាកម្រិត Global នៅសាធារណរដ...

3 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
40
Germany
12
Singapore
4
France
3
United Kingdom
3
Brazil
3
The Netherlands
1
Poland
1
Canada
1
China
1
Spain
1
Cambodia
1
Saudi Arabia
1
Ukraine
1
សរុប
73
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន