Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

NOCC បញ្ចប់បេសកកម្មផ្សព្វផ្សាយគុណតម្លៃអូឡាំពិកនៅភ្នំពេញ ខណៈការយល់ដឹងពីកីឡារបស់សិស្សានុសិស្សកើនឡើងគួរកត់សម្គាល់

Published on 11-11-2026 30 មើល

Facebook Twitter or X Instagram

កម្មវិធីអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិកប្រចាំឆ្នាំ២០២៦ ប្រចាំមណ្ឌលរាជធានីភ្នំពេញ បានឈានដល់វិទ្យាល័យចុងក្រោយហើយនៅព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា គឺនៅវិទ្យាល័យ សម្ដេច ហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ ដោយមានការចូលរួមពីសិស្សានុសិស្សយ៉ាងច្រើនកុះករ។ 

Uploaded image

ឆ្លងកាត់កម្មវិធីនៅវិទ្យាល័យចំនួន៤ក្នុងរាជធានីភ្នំពេញរយៈពេល២សប្ដាហ៍នេះ ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមើលឃើញពីភាពផុសផុលនៃការចូលរួមរបស់សិស្សានុសិស្សក្នុងការស្វែងយល់ពីគុណតម្លៃអូឡាំពិក និងកីឡាអូឡាំពិក។

Uploaded image

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ មានប្រសាសន៍បែបនេះ <<៖ យើងអាចវាយតម្លៃបានថា សិស្សានុសិស្សពីមួយឆ្នាំទៅមួយឆ្នាំកាន់តែយល់ស៊ីជម្រៅ និងយល់ថែមទៀតពីកីឡាអូឡាំពិក និងគុណតម្លៃនៃកីឡាអូឡាំពិក។ យើងសង្កេតឃើញពួកគាត់មានចំណេះដឹងច្រើនពាក់ព័ន្ធនឹងកីឡា ជាពិសេសការចូលរួមលេងកីឡាយ៉ាងផុសផុលស្របតាមយុទ្ធនាការជាតិរបស់រាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិអូឡាំពិក គឺយុវជនម្នាក់ចេះលេងកីឡាមួយប្រភេទក្នុងជីវិត។>>

Uploaded image

ទាក់ទងនឹងសារៈសំខាន់នៃគុណតម្លៃអូឡាំពិក គឺផ្សារភ្ជាប់ការអប់រំ និងកីឡា ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ សង្កត់ធ្ងន់ថា ជាផ្នែកដ៏សំខាន់សម្រាប់ពង្រឹងគុណភាពជីវិតរបស់ប្រជាជន ដោយត្រូវមនុស្សម្នាក់ត្រូវមានចំណេះដឹងតាមរយៈការអប់រំ និងមានសុខភាពល្អរឹងមាំ។ ប្រសិនបើមនុស្សម្នាក់មិនមានការអប់រំ និងសុខភាពល្អទេ នោះមិនអាចក្លាយជាមូលធនសម្រាប់ជាតិបានឡើយ។

Uploaded image

បន្ទាប់ពីចប់យុទ្ធនាការនៅរាជធានីភ្នំពេញ ដែលមានវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ វិទ្យាល័យ ជាស៊ីម សាមគ្គី វិទ្យាល័យ ព្រះស៊ីសុវត្ថិ និងវិទ្យាល័យ សម្ដេច ហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ កម្មវិធីអប់រំគុណតម្លៃអូឡាំពិកនឹងបន្តការផ្សព្វផ្សាយទៅកាន់សិស្សានុសិស្សតាមបណ្ដាខេត្តនានាជាច្រើនទៀតក្នុងព្រះរាជាណាចក្រកម្ពុជា៕

Uploaded image


អត្ថបទពាក់ព័ន្ធ

សិស្សានុសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិចូលរួនយ៉ាងផុសផុលក្នុងកម្មវិធីអប់រំគុណតម្លៃអូ...

6 ម៉ោងមុន

អនុប្រធានការ៉ាតេកម្ពុជាផ្ដល់អនុសាសន៍តម្រង់ទិស៤យ៉ាងសម្រាប់សហព័ន្ធខ្លួន

2 ថ្ងៃមុន

ជឺជីតស៊ូកីឡាជាតិឆ្នាំនេះកើនក្រុមចូលរួម ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជែង...

2 ថ្ងៃមុន

ក្រសួងមហាផ្ទៃឈ្នះមេដាយមាសច្រើនជាងគេក្នុងកីឡាចំបាប់ព្រឹត្តិការណ៍កីឡាជាតិ ២០២៦

2 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
542
Singapore
99
United Kingdom
98
Germany
70
China
35
Brazil
30
France
26
Hong Kong
20
Canada
15
Cambodia
14
The Netherlands
14
Indonesia
12
Spain
10
Argentina
10
Belgium
9
Sweden
9
Mexico
8
South Africa
8
Italy
8
Colombia
8
Vietnam
7
India
7
Malaysia
6
Ireland
6
Poland
5
Saudi Arabia
5
Ecuador
4
Taiwan
4
Japan
4
United Arab Emirates
4
Chile
4
Kenya
4
Pakistan
4
Portugal
3
សរុប
1170
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន