ក្រុមកីឡាចំបាប់ក្រសួងមហាផ្ទៃប្រជែងបានមេដាយមាសច្រើនជាងគេក្នុងព្រឹត្តិការណ៍កីឡាជាតិឆ្នាំ ២០២៦ ដោយឈ្នះបាន៦គ្រឿង និងមេដាយសំរឹទ្ធមួយគ្រឿង សរុប៧គ្រឿង។

ចំណាត់ថ្នាក់លេខ២បានលើខេត្តកំពង់ឆ្នាំង មានមេដាយមាស២គ្រឿង ប្រាក់៣ និង សំរឹទ្ធ៤គ្រឿង សរុប៩គ្រឿង។
ក្រសួងការពារជាតិឈរចំណាត់ថ្នាក់លេខ៣ ដណ្ដើមបានមេដាយមាស២ ប្រាក់២ និងសំរឹទ្ធ៤ សរុប៨គ្រឿង។
ចំណែកខេត្តតាកែវ និងខេត្តពោធិ៍សាត់ បានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២គ្រឿង សរុប៤គ្រឿង ដូចៗគ្នា។
ក្រៅពីនោះ ក្រុមខេត្តត្បូងឃ្មុំ បានមេដាយសរុប៥គ្រឿង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមេដាយសរុប៥គ្រឿង ខេត្តកណ្ដាលបាន៥គ្រឿង និង ខេត្តព្រៃវែងបានមួយគ្រឿង។

សូមជម្រាបជូនថា ការប្រកួតកីឡាចំបាប់ប្រចាំព្រឹត្តិការណ៍កីឡាជាតិ ២០២៦ ប្រព្រឹត្តទៅនៅសាលប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិអូឡាំពិក ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែវិច្ឆិកា ដោយមាន១១ក្រសួង ស្ថាប័ន រាជធានី និងខេត្តចូលរួម សរុបកីឡាករ កីឡាការិនី និងប្រតិភូ មានចំនួន១៣៩៕
