Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កម្មវិធីអប់រំគុណតម្លៃអូឡាំពិក បើកទំព័រចំណេះដឹងថ្មីដល់សិស្សានុសិស្សវិទ្យាល័យព្រះរាជសម្ភារ ខេត្តកំពត

Published on 21-11-2026 88 មើល

Facebook Twitter or X Instagram

សិស្សានុសិស្សយ៉ាងច្រើនកុះករនៅវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេសព្រះរាជសម្ភារ ខេត្តកំពត បានទទួលនូវពុទ្ធិ និងបទពិសោធន៍ថ្មីៗយ៉ាងផុលផុស ជុំវិញប្រវត្តិ និងគុណតម្លៃពិតប្រាកដនៃវិស័យកីឡា តាមរយៈ «កម្មវិធីអប់រំគុណតម្លៃអូឡាំពិក» ដែលបានរៀបចំឡើងនាថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។

​លោក អ៊ុន ប៉េងឡេង គ្រូអប់រំកាយ និងកីឡាប្រចាំវិទ្យាល័យព្រះរាជសម្ភារ បានសម្ដែងក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលក្រុមការងាររបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជ្រើសរើសយកគ្រឹះស្ថានសិក្សារបស់លោក ជាទីតាំងផ្សព្វផ្សាយកម្មវិធីដ៏មានសារៈសំខាន់នេះ។ លោកបានគូសបញ្ជាក់ថា វត្តមានរបស់វាគ្មិនជំនាញអូឡាំពិក បានជួយពង្រីកការយល់ដឹងរបស់សិស្សានុសិស្សឱ្យកាន់តែស៊ីជម្រៅ អំពីប្រវត្តិសាស្ត្រកីឡា ជាពិសេសដំណើរវិវត្តនៃព្រឹត្តិការណ៍កីឡាអូឡាំពិក តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន។
Uploaded image
​គ្រូជំនាញរូបនេះបានបន្ថែមទៀតថា៖ «កន្លងមក សាលារបស់យើងតែងតែយកចិត្តទុកដាក់ និងជំរុញយ៉ាងខ្លាំងលើសកម្មភាពលេងកីឡា។ ដូច្នេះ នៅពេលមានការបំពេញបន្ថែមពីកម្មវិធីអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិកនេះទៀត ខ្ញុំជឿជាក់យ៉ាងមុតមាំថា សិស្សានុសិស្សនឹងយល់កាន់តែច្បាស់ពីអត្ថប្រយោជន៍ និងគុណតម្លៃនៃការលេងកីឡា មិនមែនត្រឹមតែដើម្បីសុខភាពប៉ុណ្ណោះទេ»។
Uploaded image
​ជាក់ស្ដែង យុវតី ហឿង សុផាណា សិស្សថ្នាក់ទី១០B ដែលបានចូលរួមក្នុងកម្មវិធីនេះ បានចែករំលែកចំណាប់អារម្មណ៍ថា កម្មវិធីនេះបានធ្វើឱ្យប្អូនយល់ដឹងកាន់តែទូលំទូលាយពីប្រវត្តិកីឡាអូឡាំពិក និងខ្លឹមសារនៃការប្រកួតកីឡានានា។ ប្អូនបានរកឃើញថា កីឡាមិនមែនជាការប្រកួតប្រជែងដើម្បីតែឈ្នះចាញ់ម្យ៉ាងនោះទេ ប៉ុន្តែវាបានបង្កប់នូវអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅ ជាពិសេសគឺការចេះគោរពគ្នាទៅវិញទៅមក ការមានសាមគ្គីភាព និងមិត្តភាព។
Uploaded image
​គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យនៅខេត្តកំពត កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងបន្តដំណើរឆ្ពោះទៅកាន់បណ្ដាខេត្តគោលដៅផ្សេងៗទៀតនៅទូទាំងប្រទេស រួមទាំងគម្រោងចុះទៅផ្សព្វផ្សាយដល់ខេត្តជាប់ព្រំដែនថៃផងដែរ ដើម្បីបណ្ដុះស្មារតីស្រឡាញ់កីឡា និងគុណតម្លៃអូឡាំពិកដល់យុវជនជំនាន់ក្រោយ៕

Uploaded imageUploaded image

អត្ថបទពាក់ព័ន្ធ

សិស្សានុសិស្សវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ទទួលបានចំណេះដឹងថ្មីៗពីកម្មវិធ...

2 ថ្ងៃមុន

NOCC គាំទ្រគម្រោងរបស់ប៉ូឡូញដែលចង់បង្កើតមជ្ឈមណ្ឌលហ្វឹកហាត់កីឡាទូកកានូនៅកោះរ៉ុង

3 ថ្ងៃមុន

កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ២០២៦ ចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយនៅតាមបណ្ដាខេត្ត

5 ថ្ងៃមុន

ការប្រកួតកីឡាវាយកូនឃ្លីលើតុ ដណ្តើមពានរង្វាន់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកទី១...

5 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
151
Germany
32
Singapore
28
United Kingdom
12
China
7
The Netherlands
5
Brazil
4
France
3
Japan
3
Belgium
3
Malaysia
1
Ireland
1
South Korea
1
Spain
1
Vietnam
1
Hong Kong
1
Norway
1
Cambodia
1
Finland
1
Tunisia
1
Bangladesh
1
សរុប
259
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន