Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សិស្សានុសិស្សវិទ្យាល័យទ័ពស្រូវ ខេត្តកំពង់ឆ្នាំងចូលរួមយ៉ាងសកម្មក្នុងវគ្គផ្សព្វផ្សាយគុណតម្លៃអូឡាំពិក

Published on 28-11-2026 7 មើល

Facebook Twitter or X Instagram

​សិស្សានុសិស្សចំនួន ២០០នាក់ មកពីវិទ្យាល័យទ័ពស្រូវ ខេត្តកំពង់ឆ្នាំង បានបង្ហាញការចូលរួមយ៉ាងផុលផុស និងសកម្មក្នុងកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
Uploaded image
​ក្នុងឱកាសនោះ លោក កែវ ឌន នាយករងវិទ្យាល័យទ័ពស្រូវ បានសម្ដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមិនត្រឹមតែបាននាំយកកម្មវិធីអប់រំដ៏មានអត្ថន័យនេះមកកាន់សាលាប៉ុណ្ណោះទេ ថែមទាំងបានផ្ដល់នូវសម្ភារៈកីឡាសម្រាប់គាំទ្រដល់ការហ្វឹកហាត់របស់សិស្សានុសិស្សផងដែរ។
Uploaded image
​លោកនាយករងបានគូសបញ្ជាក់ថា វគ្គអប់រំនេះបានជួយបើកទូលាយការយល់ដឹងរបស់សិស្សអំពីស្មារតី និងគុណតម្លៃអូឡាំពិក ក៏ដូចជាអត្ថប្រយោជន៍នៃការលេងកីឡា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលជំរុញឱ្យ «ប្រជាពលរដ្ឋម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិច»។
Uploaded image
​ទន្ទឹមនឹងនេះ លោក សោម សុទ្ធរិទ្ធិពង្ស គ្រូឧទ្ទេសប្រចាំកម្មវិធី បានឱ្យដឹងថា វិទ្យាល័យទ័ពស្រូវ គឺជាគោលដៅទី៩ ដែលទទួលបានការបណ្ដុះបណ្ដាលស្ដីពីគុណតម្លៃ និងទស្សនៈនៃចលនាអូឡាំពិកអន្តរជាតិ ព្រមទាំងបានផ្សារភ្ជាប់ទៅនឹងដំណើរឆ្ពោះទៅរកការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ផងដែរ។ លោកកត់សម្គាល់ឃើញថា សិស្សានុសិស្សមានការចូលរួមយ៉ាងក្លៀវក្លា និងចាប់អារម្មណ៍ខ្លាំងលើមេរៀនដែលបានលើកឡើង៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រំពឹងថា ព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ី...

22 ម៉ោងមុន

កម្មវិធីអប់រំគុណតម្លៃអូឡាំពិក បើកទំព័រចំណេះដឹងថ្មីដល់សិស្សានុសិស្សវិទ្យាល័យព្រះរ...

6 ថ្ងៃមុន

សិស្សានុសិស្សវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ទទួលបានចំណេះដឹងថ្មីៗពីកម្មវិធ...

1 សប្តាហ៍មុន

NOCC គាំទ្រគម្រោងរបស់ប៉ូឡូញដែលចង់បង្កើតមជ្ឈមណ្ឌលហ្វឹកហាត់កីឡាទូកកានូនៅកោះរ៉ុង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
281
Singapore
67
Germany
50
Brazil
30
France
18
China
12
United Kingdom
12
South Korea
9
Belgium
9
The Netherlands
8
Argentina
7
Indonesia
6
Japan
4
Hong Kong
4
Ireland
3
Pakistan
3
Morocco
3
Andorra
3
Mexico
3
Vietnam
3
India
3
Bangladesh
3
Ecuador
2
Norway
2
Cambodia
2
Canada
2
Peru
1
Azerbaijan
1
Dominican Republic
1
Costa Rica
1
Philippines
1
Tunisia
1
Saudi Arabia
1
Belarus
1
សរុប
574
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន