Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

មន្ត្រីបច្ចេកទេសគុនចម្រុះកម្ពុជា ២រូប ត្រូវបានម្ចាស់ផ្ទះ Asian Games អញ្ជើញឱ្យបំពេញការងារនៅប្រទេសជប៉ុន

Published on 17-09-2026 1946 មើល

Facebook Twitter or X Instagram

Nagoya, Japan៖ លោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាគុនចម្រុះកម្ពុជា និងកញ្ញា ខៃ ប៊ុណ្ណារី ត្រូវបាន គណៈកម្មាធិការរៀបចំការប្រកួតអាស៊ីហ្គេមលើកទី២០ ឆ្នាំ២០២៦ (AINAGOC) និង សមាគមកីឡាយុទ្ធគុនចម្រុះអាស៊ី (AMMA) អញ្ជើញឱ្យចូលរួមបំពេញការងារជា មន្ត្រីបច្ចេកទេសអន្តរជាតិ (International Technical Officials – ITOs) ក្នុងព្រឹត្តិការណ៍ 20th Aichi-Nagoya Asian Games 2026 នៅទីក្រុង Nagoya ប្រទេសជប៉ុន។

Uploaded image

ការចូលរួមរបស់មន្ត្រីបច្ចេកទេសកម្ពុជាទាំង ២រូប គឺជាឱកាសដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងការចូលរួមចំណែកក្នុងការរៀបចំ និងដំណើរការប្រកួតកីឡាដ៏ធំប្រចាំទ្វីបអាស៊ី ព្រមទាំងជាឱកាសសម្រាប់បង្ហាញពីសមត្ថភាព និងបទពិសោធន៍របស់មន្ត្រីកីឡាកម្ពុជានៅលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ ការត្រូវបានអញ្ជើញឱ្យបំពេញតួនាទីជាមន្ត្រីបច្ចេកទេសអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ ក៏ជាកិត្តិយស និងជាមោទកភាពមួយសម្រាប់វិស័យកីឡាគុនចម្រុះកម្ពុជា ព្រមទាំងជាឱកាសក្នុងការសិក្សារៀនសូត្រពីបទពិសោធន៍ និងស្តង់ដារបច្ចេកទេសអន្តរជាតិ។


លោក ជឹម ធារ៉ា បានចាត់ទុកការចូលរួមបំពេញការងារនៅប្រទេសជប៉ុននេះថា ជាឱកាសដ៏ពិសេសមួយសម្រាប់ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដែលអាចយកមកចែករំលែក និងអនុវត្តក្នុងការអភិវឌ្ឍវិស័យកីឡាគុនចម្រុះនៅកម្ពុជា ព្រមទាំងចូលរួមចំណែកក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាធំៗនានានាពេលអនាគត។

Uploaded image

គួរបញ្ជាក់ថា កីឡាអាស៊ី (Asian Games) លើកទី២០ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅតំបន់ Aichi-Nagoya ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។

អត្ថបទពាក់ព័ន្ធ

កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ប្រដាល់អន្តរជាតិ “ភិមានអាកាស KUN KHMER × FIGHT CLU...

7 ម៉ោងមុន

ឯកឧត្ដម លី កុសល តំណាងប្រធាន NOCC ចូលរួមពិធីបិទកីឡាអាស៊ី ២០២៦

1 សប្តាហ៍មុន

ឯកឧត្ដម វ៉ាត់ ចំរើន ៖ កម្ពុជាដើរទៅមុខយ៉ាងរលូននៅ Asian Games

2 សប្តាហ៍មុន

ប្រតិភូកម្ពុជាចូលរួមពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ នៅទីក្រុង...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
614
Singapore
102
Germany
66
United Kingdom
63
Cambodia
61
China
46
France
42
Brazil
32
Japan
23
Australia
15
The Netherlands
15
India
12
Hong Kong
12
South Korea
9
Netherlands
8
Spain
7
Sweden
7
Argentina
7
Vietnam
7
Switzerland
7
Belgium
6
Canada
6
Colombia
5
Russia
5
Indonesia
4
Bangladesh
4
Mexico
4
Thailand
4
New Zealand
4
Ireland
3
Philippines
3
Italy
3
Ukraine
3
Peru
3
សរុប
1257
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន