Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្ដម វ៉ាត់ ចំរើន ៖ កម្ពុជាដើរទៅមុខយ៉ាងរលូននៅ Asian Games

Published on 21-09-2026 1859 មើល

Facebook Twitter or X Instagram

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្មក្រុមកីឡាជម្រើសជាតិកម្ពុជា បានគូសបញ្ជាក់ថា ដំណើរការនៃការចូលរួមរបស់ប្រតិភូ និងអត្តពលិកកម្ពុជា ទាំងពិធីបើកផ្លូវការ និងការប្រកួតលើទីលាន គឺបានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ។

Uploaded image

​ក្នុងបេសកកម្មប្រវត្តិសាស្ត្រនេះ គណៈប្រតិភូកម្ពុជា ទទួលបានការដឹកនាំ និងលើកទឹកចិត្តផ្ទាល់ពី ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានអញ្ជើញទៅអមដំណើរ និងផ្តល់កម្លាំងចិត្តដល់អត្តពលិកកម្ពុជាដល់ទីលានប្រកួត។

Uploaded image

អ្វីដែលជាមោទនភាពដ៏ខ្ពង់ខ្ពស់ និងជាដំណឹងរីករាយបំផុតសម្រាប់ប្រជាជាតិខ្មែរទាំងមូល គឺក្រុមកីឡាបាល់ទាត់លើតុកម្ពុជា បានប្រជែងដណ្តើមបានមេដាយដំបូងជូនមាតុភូមិ។ ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាផងនោះ ឯកឧត្ដម វ៉ាត់ ចំរើន បានសម្តែងនូវការកោតសរសើរ និងស្ញប់ស្ញែងយ៉ាងជ្រាលជ្រៅចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងស្វិតស្វាញ រហូតអាចវិវត្តសមត្ថភាពពីការប្រកួតកម្រិតតំបន់ ស្ទុះទៅដណ្តើមបានមេដាយក្នុងព្រឹត្តិការណ៍កម្រិតទ្វីបដ៏ធំមួយនេះ។

Uploaded image

ឯកឧត្ដមអគ្គលេខាធិការ NOCC បានសង្កត់ធ្ងន់ថា ៖

​«ការសម្រេចបានមេដាយកម្រិតទ្វីបអាស៊ីនាពេលនេះ មិនត្រឹមតែជាជ័យជម្នះដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូ និងជាប្រភពថាមពលផ្លូវចិត្តដ៏សំខាន់ សម្រាប់ប្រភេទកីឡាផ្សេងៗទៀតរបស់កម្ពុជា ក្នុងការតស៊ូដណ្តើមជ័យជម្នះជូនជាតិ»។

Uploaded image

សូមបញ្ជាក់ផងដែរថា ក្នុងការប្រកួតកីឡាបាល់ទាត់លើតុ (Table Football) នេះ កម្ពុជាដណ្តើមបាន មេដាយសំរឹទ្ធចំនួន ២គ្រឿង រួមមាន៖


​វិញ្ញាសាគូនារី ៖ ឈ្នះដោយកីឡាការិនី យ៉ន សោភ័ណ្ឌរស្មី និងកីឡាការិនី ម៉ី ស្រីមាស


​វិញ្ញាសាឯកត្តជននារី៖ ឈ្នះដោយកីឡាការិនី ឌី គឹមយាន

Uploaded image


អត្ថបទពាក់ព័ន្ធ

កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ប្រដាល់អន្តរជាតិ “ភិមានអាកាស KUN KHMER × FIGHT CLU...

7 ម៉ោងមុន

ឯកឧត្ដម លី កុសល តំណាងប្រធាន NOCC ចូលរួមពិធីបិទកីឡាអាស៊ី ២០២៦

1 សប្តាហ៍មុន

ប្រតិភូកម្ពុជាចូលរួមពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ នៅទីក្រុង...

2 សប្តាហ៍មុន

ក្រុមប្រតិភូ និងអត្តពលិកជម្រើសជាតិកម្ពុជា ចូលរួមពិធីទទួលស្វាគមន៍ និងគោរពទង់ជាតិ...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
615
Singapore
102
Germany
66
United Kingdom
64
Cambodia
61
China
46
France
42
Brazil
32
Japan
23
Australia
15
The Netherlands
15
India
12
Hong Kong
12
South Korea
9
Netherlands
8
Spain
7
Sweden
7
Argentina
7
Vietnam
7
Switzerland
7
Belgium
6
Canada
6
Colombia
5
Russia
5
Indonesia
4
Bangladesh
4
Mexico
4
Thailand
4
New Zealand
4
Ireland
3
Philippines
3
Italy
3
Ukraine
3
Peru
3
សរុប
1259
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន