Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ប្រដាល់អន្តរជាតិ “ភិមានអាកាស KUN KHMER × FIGHT CLUBBING 2026” នៅទីលានជល់ដំរី ផ្សាយបន្តទៅ ២០០ ប្រទេសជុំវិញពិភពលោក

Published on 05-10-2026 395 មើល

Facebook Twitter or X Instagram

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍អនុញ្ញាតឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយស្ថានីយ៍ទូរទស្សន៍ Town Full HDTV និងស្ថាប័ន FIGHT CLUBBING របស់ប្រទេសអ៊ីតាលី រៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់កម្រិតអន្តរជាតិ “ភិមានអាកាស KUN KHMER × FIGHT CLUBBING” ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ នៅទីលានជល់ដំរី ទឹកដីបេតិកភណ្ឌប្រវត្តិសាស្ត្រខេត្តសៀមរាប។

Uploaded image

យោងតាមកិច្ចប្រជុំត្រៀមរៀបចំកាលពីព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ នាទីស្តីការសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ និងជាប្រធាន NOCC បានឱ្យដឹងថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងមានការប្រកួតលក្ខណៈគុនខ្មែរ និងឃីកបុកស៊ីង សរុបចំនួន ៧គូ ដោយមានការចូលរួមពីកីឡាករល្បីៗរបស់កម្ពុជា តតាំងជាមួយកំពូលកីឡាករអន្តរជាតិមកពី ៦ ប្រទេស រួមមាន៖ អ៊ីតាលី បារាំង រូម៉ានី ទុយណេស៊ី តួគីយេ និងសេណាហ្គាល់។

Uploaded image

ព្រឹត្តិការណ៍នេះនឹងត្រូវផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ TOWN FULLHD TV និងផ្សាយបន្តទៅកាន់ DAZN ដែលជាបណ្តាញទូរទស្សន៍កីឡាដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស ទៅកាន់ជាង ២០០ ប្រទេសជុំវិញពិភពលោក។ បន្ថែមពីនេះ នៅក្នុងតំបន់ព្រឹត្តិការណ៍ ក៏មានការដាក់ស្តង់ពិព័រណ៍ផលិតផល (ដូចជា ទឹកបរិសុទ្ធ និងភេសជ្ជៈប៉ូវកម្លាំង) ដោយ ដាច់ខាតមិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយ ឬលក់គ្រឿងស្រវឹង និងជាតិអាល់កុលឡើយ។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែលើកកម្ពស់ និងអភិវឌ្ឍមរតកយុទ្ធគុនដូនតាខ្មែរទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអរិយធម៌ វប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្ហាញពីកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព សន្តិសុខ និងស្ថិរភាពពេញលេញ។

Uploaded image

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំដ៏សំខាន់នេះ ឯកឧត្ដម ថោង ខុន បានផ្ដល់អនុសាសន៍ និងវិធានការគន្លឹះចំនួន ៩ ចំណុច សម្រាប់ការរៀបចំ ដែលមាន ៖

១. សន្តិសុខ និងសណ្តាប់ធ្នាប់៖ ស្នើសុំរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរមានសមត្ថកិច្ច សម្របសម្រួលសន្តិសុខ សណ្តាប់ធ្នាប់ ការងារសង្គ្រោះ និងបង្ការអគ្គិភ័យឱ្យបានម៉ឺងម៉ាត់។


២. ការរៀបចំទីតាំង៖ ស្នើសុំអាជ្ញាធរជាតិអប្សរា សម្របសម្រួលការរៀបចំ និងតម្លើងសម្ភារៈបរិក្ខារនៅទីលានជល់ដំរី។


៣. ការផ្សព្វផ្សាយទេសចរណ៍៖ ស្នើក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាសិក្សាទីផ្សារទេសចរណ៍ សហការរៀបចំ «កញ្ចប់ទេសចរណ៍» ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិឱ្យមកទស្សនាការប្រកួតយុទ្ធគុនបុរាណខ្មែរ។


៤. ការសម្រួលដល់ប្រជាពលរដ្ឋ៖ ជូនអនុសាសន៍ដល់រដ្ឋបាលខេត្ត ពិចារណារៀបចំ «រថយន្តក្រុងដឹកជញ្ជូន» ជូនបងប្អូនប្រជាពលរដ្ឋនៅតាមភូមិរង់ចាំ បានមកចូលរួមទស្សនាដោយផ្ទាល់។


៥. ការគោរពបទដ្ឋានបេតិកភណ្ឌ៖ ស្ថានីយទូរទស្សន៍ Town ត្រូវគោរព និងអនុវត្តតាមគោលការណ៍ណែនាំរបស់អាជ្ញាធរជាតិអប្សរាយ៉ាងម៉ឺងម៉ាត់។


៦. ត្រឹមត្រូវតាមប្រវត្តិសាស្ត្រ៖ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីពិនិត្យសម្លៀកបំពាក់ប្រពៃណី សិល្បៈសម្តែង និងវីដេអូប្រវត្តិសាស្ត្រ ឱ្យបានត្រឹមត្រូវ និងមានប្រភពច្បាស់លាស់។


៧. បេសកកម្មសិក្សាប្រវត្តិគុនខ្មែរ៖ រៀបចំកម្មវិធីទស្សនកិច្ចជូនប្រតិភូ FIGHT CLUBBING និងទូរទស្សន៍ DAZN ដើម្បីសិក្សាពីដើមកំណើតគុនខ្មែរតាមរយៈចម្លាក់លៀនលើជញ្ជាំង និងខឿនប្រាសាទបុរាណ ដោយមានមគ្គុទ្ទេសក៍ជំនាញច្បាស់លាស់ជាអ្នកចង្អុលបង្ហាញ។


៨. ស្តង់ពិព័រណ៍យុទ្ធគុន៖ ស្ថានីយ៍ទូរទស្សន៍ ថោន គួររៀបចំស្តង់បង្ហាញយុទ្ធោបករណ៍ និងសម្លៀកបំពាក់យុទ្ធគុនដូនតាខ្មែរ ជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនា។


៩. ការស្លៀកពាក់បែបប្រពៃណី៖ ណែនាំ និងរៀបចំឱ្យអ្នកចូលរួមទាំងអស់ (មហាជន ភ្ញៀវកិត្តិយស កីឡាករ និងគណៈអធិបតី) ស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ឱ្យសមស្របនឹងទីតាំងប្រវត្តិសាស្ត្រទីលានជល់ដំរី តាំងពីសម័យអង្គរ៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ឯកឧត្ដម លី កុសល តំណាងប្រធាន NOCC ចូលរួមពិធីបិទកីឡាអាស៊ី ២០២៦

1 សប្តាហ៍មុន

ឯកឧត្ដម វ៉ាត់ ចំរើន ៖ កម្ពុជាដើរទៅមុខយ៉ាងរលូននៅ Asian Games

2 សប្តាហ៍មុន

ប្រតិភូកម្ពុជាចូលរួមពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ នៅទីក្រុង...

2 សប្តាហ៍មុន

ក្រុមប្រតិភូ និងអត្តពលិកជម្រើសជាតិកម្ពុជា ចូលរួមពិធីទទួលស្វាគមន៍ និងគោរពទង់ជាតិ...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
99
Germany
31
Singapore
27
United Kingdom
12
China
6
South Korea
5
Australia
5
France
5
Japan
4
Mexico
4
The Netherlands
3
Indonesia
3
Canada
3
Argentina
2
Hong Kong
2
Brazil
2
Armenia
1
Netherlands
1
Finland
1
Switzerland
1
Thailand
1
Morocco
1
Vietnam
1
Bangladesh
1
Pakistan
1
Türkiye
1
Iraq
1
Kuwait
1
Poland
1
Benin
1
Chile
1
Saudi Arabia
1
Israel
1
Cambodia
1
សរុប
232
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន